**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ដើមឈើចម្រុះ ជំហាន១ ចំនួន៥ម៉ឺនដើម ត្រូវបានដាំនៅលើផ្ទៃដីជាង ៤០ហិកតា នៅតំបន់អន្លង់អាំង «ភ្នំ១៥០០» ស្រុកវាលវែង ខេត្តពោធិ៍សាត់

ភ្នំពេញ៖ ឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជន និងប្រជាពលរដ្ឋ ចូលរួមដាំដើមឈើចម្រុះ ជំហាន១ ចំនួន ៥ម៉ឺនដើម លើផ្ទៃដីប្រមាណជាង ៤០ហិកតា នៅតំបន់អន្ទង់អាំង «ភ្នំ១៥០០» ស្ថិតក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បន្ទាប់ពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងតំណាងក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានមានមតិស្វាគមន៍ និងចំណាប់អារម្មណ៍នោះរួចមក ឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានលើកឡើងថា «ភ្នំ១៥០០ ឬ ផ្លូវបុប្ផាលាក់ ខ្លួន» ក្នុងស្រុកវាលវែង ត្រូវបានចាត់ទុកថាជា បេះដូងរបស់ខេត្តពោធិ៍សាត់ ដែលមានទេសភាពធម្មជាតិល្អឯកគ្មានពីរ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបន្តថា កន្លងមកយើងបានដកហូតដីនៅតំបន់អន្ទង់អាំង «ភ្នំ១៥០០» ពីក្រុមប្រជាពលរដ្ឋប្រមាណជាង៩០គ្រួសារ ដែលរស់នៅដោយខុសច្បាប់ ដោយយកដីនោះក្នុង គោលដៅអភិរក្សការពារ និងបម្រើប្រយោជន៍រួម ដល់សាធារណជន និងបម្រើវិស័យទេសចរណ៍ មិនមែនយកទៅពុះចែកគ្នានោះទេ។ ទាំងនេះគឺជាការឆ្លើយតប ទៅនឹងសំណូមពរ ដ៏ទទូចរបស់ប្រជាពលរដ្ឋ ក្នុងនិងក្រៅខេត្ត ដែលចង់ឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយរំដោះតំបន់ អន្ទង់ អាំង នោះឱ្យបាន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងចេតិយវត្តមនីរតនារាម កាលពីពេលកន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចយកតំបន់អភិរក្សនេះ មកវិញដើម្បីធ្វើកន្លែងសម្រាប់បម្រើប្រយោជន៍សាធារណៈ តកូនតចៅ។ ជាក់ស្តែងដូចថ្ងៃនេះ យើងបានធ្វើយុទ្ធនាការជំហាន១ នៃការចាប់ផ្តើមដំបូង ក្នុងការដាំដើមឈើ នៅតំបន់អន្ទង់អាំង «ភ្នំ១៥០០» ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយកន្លែងនេះ ឱ្យទៅជាគម្របបៃតងដូចមុន និងជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏គួរឱ្យទាក់ទាញ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមឱ្យមានការចូលរួមទាំងអស់គ្នា ក្នុងការការពារថែរក្សាព្រៃឈើដែលនៅសេសសល់ និងត្រូវថែរក្សាឱ្យបានធំធាត់ ចំពោះដើមឈើដែលបានដាំទាំងប៉ុន្មាន ព្រោះថាព្រៃឈើអស់នេះនឹងក្លាយជាជម្រកសត្វព្រៃ ជារបាំងការពារខ្យល់ ធ្វើឱ្យមានភ្លៀងទៀងទាត់ កាត់បន្ថយគ្រោះទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗ។

សូមជម្រាបជូនថា ផ្លូវអន្ទង់អាំង «ភ្នំ១៥០០» ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រសិទ្ធិនាមថាជា «ផ្លូវបុប្ផាលាក់ខ្លូន» គិតផ្លូវត្រង់ មានចំងាយជាង៤គីឡូម៉ែត្រ បើបត់បែនតាមផ្លូវមានចម្ងាយ ជាង ១០គីឡូម៉ែត្រ ពីជើងភ្នំដល់ចង្កេះភ្នំ ៕  

អត្ថបទដែលជាប់ទាក់ទង