ដាច់ទូររថភ្លើងដឹកប្រេងបណ្ដាលឱ្យក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អើលទាំងព្រលឹម

ភ្នំពេញ៖យោងតាមសេចក្ដីរាយការណ៍បឋមពីអាជ្ញាធរ បានឱ្យដឹងថានៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថភ្លើងដែលកំពុងបើកបរសុខៗ ស្រាប់តែដាច់ទូក្រឡាប់ធ្លាក់ចេញពីផ្លូវដែកបណ្ដាលឱ្យរងការខូចខាតនៅចំណុចភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សូមរម្លឹកថា កាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅ នៅទីតាំងខាងលើក៏ធ្លាប់មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្តក្រុងដឹកអ្នកទេសចរផងដែរ ដោយបណ្តាលឱ្យមានអ្នករបួសធ្ងន់ស្រាលចំនួន៤៦នាក់ ៕

