ប្រធានាធិបតីម៉ិចស៊ីកូ៖ ជំហររបស់អាមេរិក លើការបោះឆ្នោត វេណេស៊ុយអេឡា ជាទង្វើមិនប្រុងប្រយ័ត្ន

ម៉ិចស៊ិក៖ ប្រធានាធិបតីម៉ិចស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃសុក្រ បានបញ្ជាក់ថា ជំហររបស់សហរដ្ឋអាមេរិក ស្តីពីការបោះឆ្នោតនៅវេណេហ្ស៊ុយអេឡា នាពេលថ្មីៗនេះ ជាទង្វើមិនប្រុងប្រយ័ត្ន ហើយបានបន្តការអំពាវនាវរបស់លោកសម្រាប់សហគមន៍អន្តរជាតិ ឱ្យជៀសវាងការជ្រៀតជ្រែក។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ប្រធានាធិបតីម៉ិកស៊ិកបានឲ្យដឹងថា សេចក្តីថ្លែងការណ៍ដូចដែលធ្វើឡើងដោយសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ មិនអាចជួយដោះស្រាយជម្លោះការបោះឆ្នោតនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡានោះទេ។
លោក Lopez Obrador បានបញ្ជាក់នៅពេលសួរដោយអ្នកកាសែតថា តើសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken អាចធ្វើឱ្យស្ថានការណ៍នៅក្នុងប្រទេសអាមេរិកខាងត្បូងកាន់តែអាក្រក់ទៅៗដែរឬទេ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Blinken បានអះអាងថាបេក្ខជនប្រឆាំង Edmundo Gonzalez Urrutia បានទទួលសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា។
ប្រធានាធិបតីម៉ិកស៊ិកបានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យគ្មានអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងអង្គការនានា។
ក្រុមប្រឹក្សាជាតិបោះឆ្នោតរបស់ប្រទេសវេណេស៊ុយអេឡាបានប្រកាសថាលោក Nicolas Maduro ជាប្រធានាធិបតីជាប់ឆ្នោតកាលពីថ្ងៃចន្ទសម្រាប់អាណត្តិឆ្នាំ២០២៥-២០៣១ បន្ទាប់ពីការបោះឆ្នោតដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា។
