**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បើកវេទិកាពិភាក្សាជាមួយថ្នាក់ដឹកនាំសហជីពប្រចាំត្រីមាស ដើម្បីរួមគ្នាកសាងវឌ្ឍនភាពសម្រាប់វិស័យ និងសង្គមជាតិឱ្យកាន់តែប្រសើរបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីពប្រមាណ២០០នាក់ ដែលមកពីវិស័យការងារ ទេសចរណ៍ សំណង់ និងកំសាន្តជាដើម។ វេទិកាពិភាក្សាដែលធ្វើឡើងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលបំណងដើម្បីពិភាក្សា ចែករំលែកព័ត៌មាន និងស្វែងយល់ពីវឌ្ឍនភាព និងគោលនយោបាយថ្មីៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងគិតគូរដល់កម្មករនិយោជិត ក៏ដូចជាការស្តាប់បញ្ហាប្រឈមផ្សេងៗក្នុងវិស័យពីតំណាងសហជីពផងដែរ។

មុននឹងបើកកិច្ចពិភាក្សា និងស្តាប់មតិយោបល់ពីសហជីព ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងអំពីច្បាប់ស្តីពីការងារ និងច្បាប់ពាក់ព័ន្ធដើម្បីជួយឱ្យសហជីពបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវខ្ពស់ និងកាន់តែមានតម្លាភាពក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ដែលស្របតាមច្បាប់ជូនកម្មករនិយោជិត។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃប្រសិទ្ធភាពរបស់អង្គការវិជ្ជាជីវៈ តំណាងឱ្យកម្មករនិយោជិត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដើម្បីភាពប្រសើរឡើងជាលំដាប់ក្នុងវិស័យកាត់ដេរ និងវិស័យផ្សេងៗទៀតក្នុងប្រព័ន្ធដែលជាចំណុចគន្លឹះសំខាន់នៃភាពសុខដុមនីយកម្មក្នុងផ្នែកទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាសដែលនឹងនាំដល់ការរក្សានូវការវិនិយោគ និងទាក់ទាញវិនិយោគបន្ថែម ដែលមានទិសដៅក្នុងការកសាងជីវភាពកម្មករនិយោជិតឱ្យកាន់តែប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យសហជីពនៅកម្ពុជាមិនគួរមានការរើសអើងតាមរយៈការប្រើប្រាស់ពាក្យសហជីពឯករាជ្យ ឬមិនឯករាជ្យដែលនឹងនាំឱ្យមានការបែកបាក់ក្នុងសង្គម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យសហជីពបន្តជួយ និងផ្សព្វផ្សាយនូវកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃដែលមានទិសដៅបង្កើនសមត្ថភាពនិងផលិតភាព ឬបង្កើតជំនាញថ្មីដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់វឌ្ឍនភាពរបស់កម្មករនិយោជិត។

គួររំលឹកថា ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហជីពនាពេលនេះ គឺជាយន្តការសន្ទនា និងពិភាក្សារវាងរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំសហជីព ដែលក្រសួងការងារដាក់ចេញជាជំនួបជារៀងរាល់ត្រីមាសដើម្បីចែករំលែកព័ត៌មាន និងស្វែងយល់ពីគោលនយោបាយ វឌ្ឍនភាព និងក្តីកង្វល់ ដើម្បីបន្តជំរុញវឌ្ឍនភាពក្នុងវិស័យ និងសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង