អាមេរិកនឹងបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងការការពារ ចំពេលមានជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល

បរទេស៖ មន្ទីរបញ្ចកោណបានឲ្យដឹងកាលពីថ្ងៃសុក្រថា យោធាសហរដ្ឋអាមេរិកនឹងដាក់ពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងរបស់កងទ័ពជើងទឹកបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ខណៈដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមពង្រឹងការការពារបន្ទាប់ពីការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺក្រុមហាម៉ាស់ និងហេសបូឡា។
សហរដ្ឋអាមេរិកកំពុងព្យាយាមឱ្យអ៊ីរ៉ង់ធ្វើឱ្យបានល្អតាមការប្តេជ្ញារបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh កាលពីពីរថ្ងៃមុននៅទីក្រុង Tehran ដែលជាការសម្លាប់ជាបន្តបន្ទាប់នៃឥស្សរជនជាន់ខ្ពស់នៅក្នុងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ខណៈដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅក្នុង ហ្កាហ្សាផ្ទុះឡើង។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានយល់ព្រមបញ្ជូននាវាចម្បាំង និងនាវាពិឃាតបន្ថែមរបស់កងទ័ពជើងទឹក ដែលអាចបាញ់ទម្លាក់មីស៊ីលបាលីស្ទិក ទៅកាន់មជ្ឈិមបូព៌ា និងអឺរ៉ុប។
អាមេរិកក៏កំពុងបញ្ជូនកងយន្តហោះចម្បាំងបន្ថែមមួយក្រុមទៅកាន់មជ្ឈិមបូព៌ាផងដែរ។
