**ពាណិជ្ជកម្មបរទេសរបស់ចិនឡើងដល់កម្រិតខ្ពស់ថ្មីក្នុងឆ្នាំ២០២៤ ខណៈដែលសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានពង្រឹងជំហរកំពូលរបស់ខ្លួនជាសកល**ប៉ូលីសថៃប្តេជ្ញាការពារសុវត្ថិភាពពលរដ្ឋចិន ដែលមកលេងប្រទេសរបស់ខ្លួន**យន្តហោះចម្បាំងអ៊ីស្រាអែលវាយប្រហារ Baalbek នៅ E. Lebanon ជាលើកដំបូងចាប់តាំងពីបទឈប់បាញ់**លោក Zoran Milanovic ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតប្រធានាធិបតីក្រូអាត**ក្រុម Hamas បង្ហាញពីវឌ្ឍនភាពក្នុងកិច្ចចរចាបទឈប់បាញ់ ជាមួយអ៊ីស្រាអែល**នាយករដ្ឋមន្ត្រីជប៉ុន ស្នើឱ្យលោក Biden ដោះស្រាយការព្រួយបារម្ភខ្លាំង នៅក្នុងសហគមន៍ធុរកិច្ចជប៉ុន និងអាមេរិក**ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​​កូរ៉េ​ខាងត្បូង​បើក​ការ​ស៊ើបអង្កេត​លើ​ការ​បញ្ចេញ​កាកសំណល់​វិទ្យុសកម្ម​ខុស​ប្រក្រតី**ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារ៉ា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០២៥**ឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះដោះអន្ទាក់ចាប់សត្វព្រៃ និងលបចាប់សត្វស្លាបរបស់ជនសង្ស័យ ៣ទីតាំង**នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្នើសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍កងទ័ពប្រទេសទាំងពីរ**មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជាឱ្យបង្រ្កាបក្មេងទំនើងឱ្យបានតឹងរ៉ឹងបំផុត**ក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន»**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា មិនត្រឹមតែរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង**ក្រសួងទេសចរណ៍ ហាមឃាត់ការផ្ដល់ទីតាំងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ឱ្យក្រុមហ៊ុនថ្នាំជក់ធ្វើសកម្មភាពផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់**រដ្ឋមន្ត្រីក្រសួងអប់រំ៖ ស្មារតីជួយគ្នាទៅវិញទៅមក គឺជាការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព**ឯកឧត្តម ប៉ុន សុខ វាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលខិតខំជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យក្លាយជាធនធានប្រកបដោយគុណភាព និងដើរស្របគ្នាជាមួយគោលនយោបាយជាតិ**ក្នុងករណីអ្នកចូលនិវត្តន៍ ឬទុព្វលភាព ឬសមាជិក ប.ស.ស. បានបង់ភាគទានយ៉ាងតិច ៦០ខែ បានទទួលមរណភាព ប្ដី ឬប្រពន្ធ និងកូន នៅក្នុងបន្ទុកនោះពួកគាត់នឹងទទួលបាន ប្រាក់សោធនឧត្តរជីវី**កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាន អំពីការស្រាវជ្រាវទៅលើករណីរថយន្ត ស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ ក្នុងខេត្តកំពង់ធំ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមថាភាគីចិននឹងបន្តផ្តល់ជំនួយនានាដើម្បីបម្រើដល់វិស័យសន្តិសុខ​ និងការបណ្តុះបណ្តាលផ្សេង​ៗដល់ក្រសួងមហាផ្ទៃកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្ឃឹមថាភាគីចិននឹងបន្តផ្តល់ជំនួយនានា ដើម្បីបម្រើដល់វិស័យសន្តិសុខ​ និងការបណ្តុះបណ្តាលផ្សេង​ៗដល់ក្រសួងមហាផ្ទៃកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមអភិសនិ្តបណ្ឌិត បានថ្លែងអំណរគុណដល់ក្រសួងសន្តិសុខសាធារណៈចិន ដែលបានអញ្ជើញឯកឧត្តម និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដើម្បីចូលរួមកម្មវិធីវេទិកាសន្តិសុខសាធារណៈសកល ព្រមទាំងដើម្បីបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា-ចិន នៅខែកញ្ញាខាងមុខនេះ ហើ​យសង្ឃឹមថាគណៈប្រតិភូនឹងទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗពីភាគីចិន។

ឯកឧត្តម Wang Wenbin និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិ​ប​ត្តិការរវាងភាគីទាំងពីរ​ និងពិភាក្សាគ្នាពីការងារអន្តោប្រវេសន៍ ការបង្ក្រាបបទល្មើសផ្សេង​ៗ​ ការប្រយុទ្ធប្រឆាំងល្បែងពាណិជ្ជកម្ម រួមមាន៖ ការជួញដូរ, រត់ពន្ធមនុស្ស និងគ្រឿងញៀន​ និងប្តេជ្ញាពង្រឹងការងារឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមថា ភាគីចិននឹងបន្តផ្តល់ជំនួយនានា រួមមានមានជំនួយគាំទ្រផ្នែកសម្ភារៈ និងបច្ចេកទេស បម្រើដល់វិស័យសន្តិសុខនិងការបណ្តុះបណ្តាលផ្សេង​ៗដល់ក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកកម្មការទូតរបស់ឯកឧត្តម Wang Wenbin ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន នឹងរីកចម្រើនកាន់តែខ្លាំងជាលំដាប់​ ៕     

អត្ថបទដែលជាប់ទាក់ទង