ទួរគីនឹងអញ្ជើញប្រធានាធិបតីប៉ាឡេស្ទីនមកថ្លែងសុន្ទរកថានៅសភា

អង់ការ៉ា៖ ប្រធានសភាលោក Numan Kurtulmus ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu នៅថ្ងៃពុធ ទី៣១ ខែកក្កដា ថា ប្រទេសទួរគីនឹងអញ្ជើញប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas មកថ្លែងសុន្ទរកថានៅសភាទួរគីក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Kurtulmus ត្រូវបានដកស្រង់សម្តីថា ប្រសិនបើគ្មានបញ្ហាទេ យើងនឹងអញ្ជើញលោក Abbas ទៅកាន់មហាសន្និបាតសភាទួរគី ហើយគាត់នឹងពន្យល់ពីបុព្វហេតុប៉ាឡេស្ទីន នៅចំពោះមុខសមាជិកសភា។
