**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ឧបនាយករដ្ឋមន្ត្រី ស សុខា វាយតម្លៃខ្ពស់ចំពោះ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងកម្ពុជា និងចិន

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងកម្ពុជា និងចិន ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Jonh Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទៅកាន់ឯកឧត្តម Jonh Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងថា ផ្អែកតាមទំនាក់ទំនងនយោបាយការទូតដ៏យូរអង្វែងរាប់ពាន់ឆ្នាំជាប្រវត្តិសាស្រ្តកម្ពុជា និងចិន បានប្រែក្លាយជាមិត្តដែកថែប ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជួយជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសគឺវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម វេយនភ័ណ្ឌនិងសំលៀកបំពាក់ កសិ-ឧស្សាហកម្ម សេវាកម្មហិរញ្ញវត្ថុ ការដឹកជញ្ជូន ភស្តុភារ នវានុវត្តន៍ បច្ចេកវិទ្យា និងទេសចរណ៍ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសនិ្តសុខ សណ្តាប់ធ្នាប់សាធារណៈ ការប្រយុទ្ធប្រឆាំងភេវរកម្ម និងបទល្មើសព្រហ្មទណ្ឌ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកថា ការសម្រេចបាននូវសមិទ្ធផលដ៏គួរជាទីមោទនៈទាំងនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីគោលនយោបាយរវាងរដ្ឋនិងរដ្ឋ ទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានបង្កើតនូវលក្ខខណ្ឌ និងបរិយាកាសអំណោយផលដល់ការវិនិយោគ បម្រើផលប្រយោជន៍ទៅវិញទៅមកដល់ភាគីទាំងពីរ។ ជាក់ស្តែង បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ២លើក ដែលតាមរយៈដំណើរទស្សនកិច្ចទាំងនេះ រដ្ឋាភិបាល នៃភាគីទាំងពីរ ក៏បានចុះហត្ថលេខាឯកសារសហប្រតិបត្តិការលើវិស័យសំខាន់ៗនានា រួមមាន៖ ការវិនិយោគ ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការអភិវឌ្ឍបៃតង ព្រមទាំងបានកំណត់ យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

ដើម្បីជំរុញការវិនិយោគ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសណ៍ថា ក្នុងក្របខណ្ឌគតិយុត្ត រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំរួចរាល់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់ៗ ដែលមានជាអាទិ៍ ច្បាប់ស្តីពីវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រមទាំងបានបន្តអនុវត្តគោលនយោបាយអនុគ្រោះពន្ធលើផ្នែកមួយចំនួន ការសាងសង់ហេរដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងវិស័យសំណង់អគារ ដែលបង្កបរិយាកាសសន្តិសុខល្អប្រសើរ ដើម្បីបង្កើនទំនុកចិត្ត និងភាពកក់ក្តៅដល់វិនិយោគិនជាតិ និងអន្តរជាតិ មកលើរាជរដ្ឋាភិបាល ក្រោមដំបូលនៃសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម Jonh Lee នឹងជំរុញការបណ្តាក់ទុនវិយោគ និងសេដ្ឋកិច្ចលើវិស័យអាទិភាពនានានៅកម្ពុជាបន្ថែមទៀត ស្របពេលកម្ពុជា កំពុងខិតខំពង្រឹងខ្លួនឯង ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យ២០២៤ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយនេះ ឯកឧត្តម Jonh Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអភិសនិ្តបណ្ឌិត ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា ឯកឧត្តម និងគណៈប្រតិភូ នឹងបន្តពិនិត្យលទ្ធភាពបង្កើនការវិនិយោគនៅកម្ពុជា ព្រមទាំងចូលរួមជួយផ្សព្វផ្សាយ និងកៀរគរវិនិយោគិនដៃគូដទៃទៀត ឱ្យមកស្វែងរកឱកាស សក្តានុពល និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង