**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

បទវិភាគ៖ភូមិភាគស្វយ័ត Xizang ចារទំព័រថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់ខ្ពង់រាបព្រិល


ប៉ុន្មានឆ្នាំមុន ឪពុករបស់នាងឈ្មោះ Cuomu ដែលជានិស្សិតជនជាតិ Zang បានបើកកសិដ្ឋានលក្ខណៈគ្រួសារដែលជាគំរូខាងបច្ចេកវិទ្យានៅក្នុងភូមិ Xueka ទីក្រុង Linzhi ភូមិភាគស្វយ័ត Xizang ។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដ៏ល្បីឈ្មោះនៅទីក្រុងប៉េកាំងកាលពីឆ្នាំ ២០១៨ហើយ នាង Cuomu បានត្រឡប់ទៅកសិដ្ឋានរបស់ឪពុកនាងវិញដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន ។ បច្ចុប្បន្ននេះ នាងកំពុងប្រកបអាជីវកម្មខាងការគ្រប់គ្រងនិងលក់ដូរតាមប្រព័ន្ធធុរកិច្ចអេឡិចត្រូនិកនៅទីនេះ ដែលមិនត្រឹមតែបានបំពេញបន្ថែមនូវកម្លាំងរស់រវើកថ្មីសម្រាប់កសិដ្ឋានប៉ុណ្ណោះទេ ថែមទាំងក៏បានជួយឪពុកនាងឱ្យដឹកនាំប្រជាជនក្នុងតំបន់ក្នុងការសម្រេចបាននូវការបម្រះខ្លួនចេញផុតពីភាពក្រីក្រនិងមានជីវភាពរស់នៅកាន់តែធូរធារ ។
បទពិសោធជីវិតរបស់នាង Cuomu គឺជាការឆ្លុះបញ្ចាំងដ៏រស់រវើកនៃការប្រែប្រួលនៃជីវភាពរស់នៅរបស់យុវជន Xizang ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ តើអ្វីបានទាក់ទាញពួកគេឱ្យនាំគ្នាបង្កើតអាជីពនៅតំបន់ Xizang ? មុនដំបូង មូលហេតុផ្ទាល់គឺដោយមកពីការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់សម្រេចបាននូវការវិវឌ្ឍរីកចម្រើនបែបលោតផ្លោះ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការគាំទ្ររបស់រដ្ឋាភិបាលមជ្ឈិមចិន តំបន់ Xizang បានអភិវឌ្ឍជាបន្តបន្ទាប់នូវប្រព័ន្ធឧស្សាហកម្មទេសចរណ៍វប្បធម៌ប្រកបដោយលក្ខណៈពិសេសដែលងើបឡើងថ្មី សួនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកសិកម្មដែលទទួលបានផលកម្រៃខ្ពស់និងមូលដ្ឋានផលិតកម្មឧស្សាហកម្មដែលមានតម្លៃផលិតកម្មខ្ពស់ជាដើម ។ កាលពីចុងឆ្នាំ ២០១៩ តំបន់ Xizang បានលុបបំបាត់ភាពក្រីក្រទាំងស្រុងជាប្រវត្តិសាស្ត្រ ហើយបានកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយជាមួយទូទាំងប្រទេសចិនកាលពីឆ្នាំ ២០២១ ។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ GDP របស់ភូមិភាគស្វយ័ត Xizang គឺ ១១៨,៩៤៥ លានយាន់ប្រាក់ចិនដែលកើនឡើង ៦,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ល្បឿនកំណើនបានជាប់ចំណាត់ថ្នាក់លេខ ២ នៅទូទាំងប្រទេស ។ល។ ទិន្នន័យមួយចំនួនទាំងនេះបានធ្វើជាសាក្សីនៃការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃនិងបម្រែបម្រួលជាប្រវត្តិសាស្ត្រដែលគួរឱ្យកត់សម្គាល់របស់តំបន់ Xizang ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញឱ្យយុវជនកាន់តែច្រើនឡើងៗបង្កើតអាជីពនៅទីនេះ ។
ព្រមពេលជាមួយគ្នានេះ ការគាំទ្រខាងគោលនយោបាយរបស់រដ្ឋបាល Xizang ក៏មានភាពខ្លាំងក្លាផងដែរ ។ តាមការផ្សាយដំណឹងបានឱ្យដឹងថា រដ្ឋបាលក្នុងតំបន់បានបង្កើតមូលនិធិគាំទ្រការបង្កើតអាជីពនិងឱកាសការងារ ហើយបានលើកទឹកចិត្តឱ្យតំបន់នានារៀបចំការប្រកួតខាងការច្នៃប្រឌិតថ្មីនិងបង្កើតអាជីពរបស់យុវជននិងបង្កើតមជ្ឈមណ្ឌលសេវាកម្មនវានុវត្តន៍និងបង្កើតអាជីពជាដើម ។ ដើម្បីគាំទ្រថែមមួយកម្រិតទៀតដល់ការច្នៃប្រឌិតថ្មីនិងបង្កើតអាជីពរបស់យុវជន Xizang រដ្ឋបាលក្នុងតំបន់ក៏បានដាក់ចេញនូវ«ផែនការអភិវឌ្ឍន៍សម្រាប់យុវជនរយៈពេលមធ្យមនិងវែងនៃភូមិភាគស្វយ័ត Xizang (២០១៨-២០២៥)» ។ គោលនយោបាយទាំងនេះបានបង្កើនទីបង្អែកនិងជំនឿចិត្តរបស់យុវវ័យ Xizang ក្នុងការបង្កើតអាជីព ។
លើសពីនេះទៅទៀត ការអភិរក្សវប្បធម៌របស់តំបន់ Xizang ក៏បានធ្វើឱ្យយុវជនបង្កើតអាជីពជាច្រើនរកបានទីពំនាក់ខាងស្មារតីចិត្តញាណផងដែរ ។ យុវជនជនជាតិ Zang ឈ្មោះ Yundan ជាអ្នកបង្កើតអាជីពម្នាក់មកពីតំបន់ Gannan ខេត្ត Gansu គាត់មានអ្នកគាំទ្រចំនួន ៤៦០,០០០ នាក់នៅលើវេទិកាប្រព័ន្ធសារព័ត៌មានជាលក្ខណៈបុគ្គល។ គាត់បាននិយាយថា ទេសភាពដ៏ស្រស់ស្អាតនិងវប្បធម៌ពិសេសរបស់តំបន់ Xizang បានធ្វើឱ្យខ្លួនមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ។ ក្នុងអំឡុងពេល ១៣ ឆ្នាំដែលគាត់បានរស់នៅទីក្រុង Lhasa វីដេអូខ្នាតខ្លីអំពីទេសភាពដ៏ស្រស់ស្អាត វប្បធម៌មនុស្សជាតិ តន្ត្រីនិងវប្បធម៌ដែលបង្ហាញដោយ យុវជន Yudan ទទួលបានការពេញនិយមពីសំណាក់អ្នកលេងអ៊ីនធឺណែត ។ ឆ្លងតាមរយៈវិធីបែបនេះបានធ្វើឱ្យពិភពលោកអាចមើលឃើញតំបន់ Xizang ដ៏ពិតប្រាកដ ។
នៅប្រទេសចិនមានសុភាសិតមួយឃ្លាដែលថា “ឮមួយរយដងមិនស្មើនឹងជួបម្តង” ។ រឿងរ៉ាវរបស់យុវជន Xizang បានបង្ហាញឱ្យឃើញថា ជីវភាពរស់នៅដ៏មានសុភមង្គលរបស់ប្រជាជនទើបជាសិទ្ធិមនុស្សដ៏អស្ចារ្យបំផុត ហើយតំបន់ Xizang គឺជាគោលដៅពេញនិយមសម្រាប់ការច្នៃប្រឌិតថ្មីនិងបង្កើតអាជីព ។ ស្របពេលដែលប្រទេសចិនធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ កម្លាំងផលិតកម្មគុណភាពថ្មីនឹងបញ្ចេញកម្លាំងចលករកាន់តែផុលផុស ហើយវាក៏បានបំពេញបន្ថែមនូវកម្លាំងរស់រវើកថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់ Xizang ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង