**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ក្រសួងបរិស្ថានប្រារព្ធទិវាសត្វខ្លាធំអន្តរជាតិ ជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យទី ២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីភាព ការប្រារព្ធទិវាសត្វខ្លាធំអន្តរជាតិ ជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

ក្នុងនាម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ជា សំអាង បានមានប្រសាសន៍ថា ការស្តារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព ចាំបាច់តម្រូវឱ្យមានវត្តមានមំសាសី ជាពិសេស សត្វខ្លាធំ ឬសត្វខ្លាដំបង ក្នុងតំបន់ការពារធម្មជាតិ ដែលពពួកទាំងនេះ មានសារៈសំខាន់ និងចាំបាច់ ដើម្បីថែរក្សាការពារសុខមាលភាពជីវៈចម្រុះ និងលំនឹងប្រព័ន្ធអេកូឡូស៊ី ក្នុងទីជម្រកធម្មជាតិ។ សត្វខ្លាធំ គឺជាអត្តសញ្ញាណរបស់ទ្វីបអាស៊ី ដែលវត្តមានតែក្នុងប្រទេសចំនួន១៤ ប៉ុណ្ណោះ ដែលជាទីជម្រករបស់វា ដែលប្រទេសទាំងនោះ រួមមាន៖ រូស្ស៊ី កាហ្សាក់ស្ថាន ចិន ឥណ្ឌា ប៊ូតាន នេប៉ាល់ បង់ក្លាដែស មីយ៉ាន់ម៉ា ថៃ ឡាវឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងកម្ពុជា។មុនឆ្នាំ២០០៨ កម្ពុជាធ្លាប់ឃើញ មានវត្តមានសត្វខ្លាធំរស់នៅក្នុងតំបន់ការពារធម្មជាតិ។ បច្ចុប្បន្នត្រូវបានអន្តរជាតិចាត់ជាប្រទេសដែលមានទីជម្រកសមស្របសម្រាប់ការស្តារសត្វខ្លាធំឡើងវិញ ហើយរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាស្តារសត្វខ្លាធំឡើងវិញដោយ សារ កម្ពុជាមាន សុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ តាមរយៈការបង្កើតផែនការសកម្មភាពសត្វខ្លាធំនៅកម្ពុជា ២០១៥-២០២៤ ។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចគាំទ្រ ដោយលិខិតចុះថ្ងៃទី២២ ខែមេសាឆ្នាំ២០២០ ក្នុងការស្តារសត្វខ្លាធំជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ និងបន្ទាប់មកនៅតំបន់ខ្ពង់រាបភាគខាងកើត។កម្ពុជាបានប្រារព្ធទិវាសត្វខា្លធំជារៀងរាល់ឆ្នាំតាំងឆ្នាំ ២០១៦ ហើយការរៀបចំបា្ររព្ធទិវាសត្វខ្លាធំអន្តរជាតិ នៅឆ្នាំនេះ ក្នុងគោលបំណងលើកម្ពស់ការយល់ដឹងដល់សារធាណៈជន និងអន្តរជាតិ អំពីកិច្ចការអភិរក្សសត្វខ្លាធំ និងជីវៈចម្រុះ និងក្នុងឱកាសដែលប្រទេស កម្ពុជាកំពុងដំណើរការនាំយកសត្វខ្លាធំមកលែងក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយ ក្រសួងបរិស្ថាន ព្រៃឈើ និងប្រែប្រួលអាកាសធាតុឥណ្ឌា ក្នុងការនាំយកសត្វខ្លាធំមកកាន់កម្ពុជា តាមរយៈអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ និង ការគ្រប់គ្រងសត្វព្រៃរួមទាំងការស្តារសត្វខ្លាធំ និងទីជម្រកដែលអនុវត្ត ជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២២ នៅ រាជធានីភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Jagdeep Dhankhar អនុប្រធា នាធិបតី នៃសាធារណរដ្ឋឥណ្ឌាក្នុងដំ ណើរ ទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាងនេះទៅទៀតក្រសួងបរិស្ថាន បានកំពុងសហការជាមួយភាគីឥណ្ឌា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃរៀបចំ ផែនការយុទ្ធសាស្ត្រ សម្រាប់ស្តារសត្វខ្លាធំនៅតំបន់ ជួរភ្នំ ក្រវាញ ការសិក្សាចំនួនសត្វរំពារនិងជម្រក កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់ការស្តារសត្វធំ ការទប់ស្កាត់ បង្រ្កាប បទល្មើសធនធានធម្មជាតិ ការលើកកំពស់ជីវភាពសហគមន៍ ការកំពស់ការយល់ដឹងពីការអភិរក្សជីវៈចម្រុះ និងសត្វខ្លាធំដល់សហគមន៍មូលដ្ឋានជាដើម៕

អត្ថបទដែលជាប់ទាក់ទង