**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះ MOU ជាមួយហ្កាឡាក់ស៊ីណាវ៉ាត្រាគ្រុប លើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រាគ្រុប នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះកិច្ចព្រមព្រាងលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយគ្នា ស្ដីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។

ការចុះ MoU នេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រធានគណកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ភ្ញៀវអន្តរជាតិ ក៏ដូចជាអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តំណាងវិស័យសិល្បៈខ្មែរ សរុបប្រមាណជិត៣០០នាក់។

ក្នុងពិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះហត្ថលេខា ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាអគ្គនាយកក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រាគ្រុប។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានមានប្រសាសន៍ថា នេះជាលើកដំបូងសម្រាប់ក្រុមហ៊ុនដែលបានចុះអនុស្សរណៈនៃការយោគយល់ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីមានឱកាសកាន់តែទូលំទូលាយក្នុងការចូលរួមជួយសង្គម តាមរយៈការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាននៃសង្គម ឲ្យយល់ដឹងកាន់តែស៊ីជម្រៅ និងចូលរួមកាន់តែសកម្មក្នុងការបង្ការ និងទប់ស្កាត់រាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។

ជាមួយគ្នានោះ ដើម្បីសម្រេចឲ្យបានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប នឹងដាក់ចេញនូវផែនការគោលដូចខាងក្រោម៖

១. ពង្រឹងសមត្ថភាព និងចំណេះដឹងដល់ បុគ្គលិកក្រុមហ៊ុនទាំងអស់ និងសិល្បករសិល្បការិនី ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ពាក់ព័ន្ធនឹងផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន មុនពេលផ្សព្វផ្សាយ និងអប់រំ។

២.ចូលរួមគ្រប់សកម្មភាពការងារផ្សព្វផ្សាយ និងអប់រំដែលជាតម្រូវការរបស់ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងរាជរដ្ឋាភិបាល។

៣.លើកទឹកចិត្ត បំផុសស្មារតី និងជំរុញឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន និងសិល្បករ សិល្បការិនី អ្នកផលិតកម្មវិធី អ្នកគ្រប់គ្រងកម្មវិធីឱ្យជួយបញ្ជ្រៀបពីខ្លឹមសារអប់រំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

៤.ខិតខំបង្កើតមាតិកាអប់រំល្អៗដើម្បីចាក់ឲ្យចំបេះដូងអ្នកស្តាប់ និងទស្សនា។

ថ្លែងក្នុងនាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមជាអធិបតី និងជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ នាពេលនោះ ឯកឧត្តម នេត្រ ភក្រ្តា បានមានមតិសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្ត និងឧត្តមគតិដ៏ប្រសើរថ្លៃថ្លា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និយាយដោយឡែក និយាយជារួម គឺចូលរួមជួយសង្គមជាតិយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ដែលបានបង្កជាផលប៉ះពាល់ និងជាក្តីកង្វល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍន៍សង្គមជាតិ។

ក្នុងនាម ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្រ្តា ក៏បានពាំនាំនូវការអរគុណ និងកោតសរសើរដោយស្មោះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រានិងអ្នកពាក់ព័ន្ធនានា ក៏ដូចជាសិល្បករ សិល្បការនីទាំងអស់ ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្នបានយកចិត្តទុក និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអនុសាសន៍ដែល សម្តេចមហាបវរធិបតី បានដាក់ចេញនាពេលកន្លងមក ពិសេសឲ្យចាត់ទុក «គ្រឿងញៀនជាបញ្ហារួមរបស់សង្គមជាតិ ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមលុបបំបាត់» ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យច្បាស់លាស់ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងលើកបន្ថែមថា សំដីអ្នកសិល្ប:អ្នកឆាប់ចាក់ចូលជ្រៅក្នុងក្រអៅបេះដូងទស្សនិកជន ហើយការបញ្ជូនសារអប់រំពីបញ្ហាគ្រឿងញៀនតាមរយៈអ្នកសិល្បៈល្បីៗ នឹងឆាប់ជ្រាបសុសសាយ ហើយងាយធ្វើមហាជនទទួលយកបាន ដើម្បីជាមូលដ្ឋានក្នុងការបង្ការ ឬជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន.និងសំណូមពរឱ្យក្រុមហ៊ុនហ្កាឡាក់ស៊ីផផលិតចម្រៀងនិងរឿងអប់រំពីគ្រឿងញៀនឱ្យបានច្រើនដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ និងចូលរួមជំរុញការទាញយកApp Nodrug ៖https://nodrugsnacd.com/download

អត្ថបទដែលជាប់ទាក់ទង