**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ

ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផល្លែត អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីលោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត បានធ្វើសេចក្ដីរាយការណ៍សង្ខេបជុំវិញ ការងាររួមរបស់មន្ទីរ បរិស្ថានខេត្តរួចមក ។

ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ កោតសរសើរ ចំពោះមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត និងមន្ត្រីឧទ្យានុរក្ស ដែលបានខិតខំបំពេញកិច្ចការងារភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្រុមមន្ត្រីឧទ្យាននុរក្ស បានចុះល្បាត ក្នុងតំបន់ការពារធម្មជាតិ ធ្វើឲ្យបទល្មើសមានការថយចុះ។
ឯកឧត្តម បណ្ឌិតបន្តថា ៖ បរិស្ថានគឺសំដៅឲ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅប្រកបដោយផាសុកភាពល្អ មានជីវភាពសមរម្យ ប្រកបដោយសុខមាលភាពរឹងមាំ ពង្រឹងសង្គម វប្បធម៌បរិស្ថានបានល្អ ហើយគោលការណ៍របស់ក្រសួងបរិស្ថាន គឺមាន៣ចំណុចសំខាន់ៗ គឺសមត្ថភាព បុគ្គល ការបេ្តជ្ញាចិត្តខ្ពស់ និងបំពេញភារកិច្ច បានល្អ មានតម្លាភាពប្រសិទ្ធភាព។

ទិសដៅ ការងារសំខាន់ៗដែលត្រូវធ្វើការអនុវត្តនោះ ឯកឧត្ដម បណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ បរិស្ថានគឺមានតួនាទីចូលរួមដឹកនាំគ្រប់គ្រងវិស័យបរិស្ថាន ដោយឈរលើមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រចក្ខុវិស័យបរិស្ថាន(២០២៣-២០២៨ ) សំដៅជំរុញ ការអភិវឌ្ឍប្រកបដោយភាពស្អាត ភាពបៃតង និងត្រូវចូលរួមលើកកម្ពស់ ការយល់ដឹង លើយុទ្ធសាស្រ្តចក្ខុវិស័យបរិស្ថាន រួមគិត រួចធ្វើរួមគ្នាដោះស្រាយ ក្នុងការឆ្លើយតប ទៅយុទ្ធសាស្ត្របញ្ចុកោណ របស់រាជរដ្ឋាភិ បាលកម្ពុជា សំដៅលើភាពស្អាត ភាពបៃតង និងចីរភាពសម្រាប់រូបយើង កូនចៅយើង គ្រប់ជំនាន់ ដូចនេះ យុទ្ធសាស្ត្រដែលដាក់ចេញជាយុទ្ធនាការ ទទួលបានជោគជ័យ ជាបន្តបន្ទាប់នោះគឺ កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន ។

ចុងបញ្ចប់ នៃកម្មវិធីសំណេះសំណាល ឯកឧត្ដមបណ្ឌិត ក៏បាន បំពាក់គ្រឿងឥស្សរិយយស មេដាយដល់មន្ត្រី និងបានប្រគល់សម្ភារៈមួយចំនួន ជូនដល់ក្រុមមន្ត្រីឧទ្យាននុរក្ស ប្រចាំការនៅតាមតំបន់ការពារធម្មជាតិផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង