**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ

ព្រះខ័នរាជស្វាយរៀង ឡើងទៅវគ្គចែកពូល Shopee Cup ក្រោយទម្លាក់ក្រុម Young Elephants របស់ឡាវ

កីឡា៖ នៅរាត្រីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានឡើងវគ្គចែកពូល នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន ឆ្នាំ២០២៤/២៥ (ASEAN Club Championship Shopee Cup 2024/25) ហើយ ក្រោយបន្ដយកឈ្នះក្រុម Young Elephants ដោយលទ្ធផល ៥-១ ក្នុងជំនួបវគ្គជម្រុះជើងទី២ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដោយសរុបទាំង ២ជើង ក្រុមជើងឯកលីគកំពូលកម្ពុជា បានយកឈ្នះក្រុមជើងឯកលីគកំពូលឡាវ ៨-៣។

ជំនួបកាត់សេចក្ដីក្នុងដីនេះ កីឡាករ Takumu Nishihara បានស៊ុតបាល់ពិន័យ ១១ម៉ែត្រ ជួយឲ្យក្រុម Young Elephants នាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន នៅនាទីទី៩ ក្រោយការបង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់ពីខ្សែការពារ សឿយ វិសាល។ យ៉ាងណាមិញ ព្រះខ័នរាជស្វាយរៀង នៅតែបន្ដគ្រប់គ្រងបាល់បានច្រើន រហូតវាយបកបាន ២គ្រាប់មកវិញ នៅចុងវគ្គទី១ ដែលបញ្ចប់ទីដោយកីឡាករ Christian Dos Santos នៅនាទី៣៩ និងមិត្ដរួមក្រុម Pablo Augusto នៅនាទី៤១។

ចូលវគ្គទី២ ក្រុមជើងឯកលីគកំពូលកម្ពុជា នៅតែបន្ដដាក់សម្ពាធលើក្រុមភ្ញៀវ ក្នុងនោះខ្សែប្រយុទ្ធប្រេស៊ីល Pablo Augusto ដែលខកខានឱកាសជាច្រើន កាលពីជំនួបជើងទី១ បានបន្ថែម ៣គ្រាប់ទៀត នៅនាទី៥៣, នាទី៦១ និងនាទី៧៤ មុនផ្លាស់ប្ដូរចេញនៅនាទី៧៥។

ស្របពេលក្រុមម្ចាស់ផ្ទះ នាំមុខ ៥-១ នៅសល់រយៈពេលជាង ១០នាទីចុងក្រោយ ព្រះខ័នរាជស្វាយរៀង មិនអាចរកគ្រាប់បាល់បន្ថែមទៀតឡើយ ដោយរក្សាលទ្ធផលនាំមុខ ៥-១ ដល់ចប់ការប្រកួតពេញម៉ោង៕

អត្ថបទដែលជាប់ទាក់ទង