**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចជូន ក្រសួងបរិស្ថាន ធ្វើការចែកជូនកូនឈើចម្រុះ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋដាំនៅឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០-១៣ ខែកក្កដា ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ សម្រាប់យកទៅដាំនៅតាមគេហដ្ឋាន ទីសាធារណៈនានា តាមវត្តអារាម សាលារៀន និង ដាំស្តារព្រៃសហគមន៍ឱ្យបានច្រើន។

ការចែកកូនឈើរបស់ក្រសួងបរិស្ថាន រៀបចំឡើងតាមរយៈយុទ្ធនាការ «ពន្លកបៃតង» ដែលឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជាពិសេសគឺសសរស្តម្ភទី២ ស្តីពី «ភាពបៃតង» ក្នុងការបង្កើនគម្របបៃតងនៅកម្ពុជា ឱ្យកើនឡើងច្រើន និងឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការណែនាំ និងតម្រង់ទិសយ៉ាងច្បាស់លាស់ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំយុទ្ធនាការ «ពន្លកបៃតង» ក្នុងការបណ្តុះ និងបន្តចែកកូនឈើ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជារៀងរាល់ឆ្នាំ។

ផ្អែកលើការគាំទ្រខ្លាំងកាលពីឆ្នាំមុនៗ ក្រសួងបរិស្ថាន បានបង្កើនថ្នាលបណ្តុះកូនឈើ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន ៥ នៅខេត្តកំពង់ស្ពឺ កោះកុង សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគិរី មានសមត្ថភាពបណ្តុះកូនឈើ បានរាប់លានដើមរួចជាស្រេច។ នៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន មានគម្រោងចែកកូនឈើចំនួន ៥ លានដើម ក្នុងនោះមានកូនត្នោតចំនួន១,៥លានដើម ជូនប្រជាពលរដ្ឋដាំនៅក្នុងរដូវស្សា ដែលមានភ្លៀងធ្លាក់អំណោយផល ដើម្បីធានាថា កូនឈើដែលដាំហើយ មានអត្រារស់រានមានជីវិតខ្ពស់។

សូមបញ្ជាក់ថា ការដាំដើមឈើនៅតាមមូលដ្ឋាន ជួយឱ្យមូលដ្ឋានស្អាត មានភពបៃតង ស្រូបយកឧស្ម័នផ្ទះកញ្ចក់ បន្សុទ្ធខ្យល់ រួមចំណែកយ៉ាងសកម្ម ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល និងការការពារជីវចម្រុះសម្រាប់មនុស្សជំនាន់ក្រោយ។ ដើមឈើទាំងនេះ នឹងក្លាយជាព្រៃឈើធម្មជាតិ ដែលជួយដល់ការថែររក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង។

ក្រសួងបរិស្ថានសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការមកទទួលយកកូនឈើគ្រប់ប្រភេទ ដោយឥតគិតថ្លៃ តាមកាលបរិច្ឆេតខាងលើកុំបីខាន ហើយជាបន្តបន្ទាប់ ប្រជាពលរដ្ឋ អាចមកទទួលយកកូនឈើនៅតាមមន្ទីរបរិស្ថាននៅទូទាំងប្រទេស ដើម្បីយកទៅដាំដុះ ឱ្យបានទាន់ពេលវេលានៅក្នុងរដូវវស្សាឆ្នាំ២០២៦នេះ៕

អត្ថបទដែលជាប់ទាក់ទង