**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ

ប្រជាពលរដ្ឋ ក្រីក្រចំនួន៤០គ្រួសារ នៅឃុំដងកាំបិត បានទទួលអំណោយសម្តេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សោម ស៊ុន អនុប្រធាន ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅស្វែងយល់អំពីស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រ ឃុំដងកាំបិត និងបានសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូន ប្រជាពលរដ្ឋ ក្រីក្រចំនួន៤០គ្រួសារដែលពិធីនេះប្រព្រឹត្ត ទៅ នៅក្នុងបរិវេណវត្តស្រែ វាលខាងកេីត ឃុំ ដងកាំបិត ស្រុកសណ្តាន់ ។

ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធាន ក្រុមការងាររបស់ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ ដែល ក្នុងរដូវវស្សារយពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅ ក្នុង ភូមិ សាស្ត្រខេត្តព្រះព្រះវិហារ និងខេត្តកំពង់ធំ យេីង ដែល អាចបង្ករហានីភ័យ ដោយ ជំនន់ ទឹកភ្លៀង។ដូច្នេះសម្តេចធិបតី ឯកឧត្ដម ប្រធានក្រុមការងារ និងឯកអភិបាលខេត្ត លោកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលកំពុងរស់នៅតាមមាត់ស្ទឹង ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជៀងវាងគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ ដោយ ត្រូវ ថែរក្សាសុខភាពរៀបចំ ទីកន្លែង រស់ នៅឲ្យបានល្អហូបស្អាតពិសារទឹកឆ្អិន ពិសេសត្រូវប្រុងប្រយ័ត្នក្មេងៗ និងបានជូនពរល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមមាត់ស្ទឹង សូមទទួលបានសុខសុវត្ថិភាព ជៀងផុតពីជំងឺតម្កាត់ផ្សេងៗ និងមានសេចក្តីសុខចម្រើនគ្រប់ៗក្រុមគ្រួសារ។

នៅក្នុងឱកាសនេះ ឯកឧត្តម សោម ស៊ុន បាននាំយកនូវអំណោយនូវ អំណោយមនុុស្សធម៌ដ៍ថ្លថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ដែល កំពុងមានជីវភាពលំបាកខ្វះខាតប្រចាំថ្ងៃ ចំនួន៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន នូវអង្ករ មីជាតិ ទឹកត្រី និងត្រីខកំប៉ុងផងដែរ។

លោក លន់ យ៉េន ប្រធានក្រុមប្រឹក្សា ឃុំ ដងកាំបិតស្រុកសណ្តាន់ បានគោពថ្លែង អំណ អំណរគុណ ដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចធិបតី និងលោក ជំទាវ ព្រមទាំង ឯកឧត្តម សោម ស៊ុន ប្រធានក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ដងកាំបិត ដែលតែងតែបានយកចិត្តទុកដាក់គិតគូរ ជួយដោះស្រាយការលំបាកគ្រប់បែបយ៉ាង ជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃនិងក្រុមគ្រួសារ អតីតយុទ្ឋជន នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងបានសូមគោរព ជូនពរសម្ដេចលោកជំទាវ ឯកឧត្ដមលោក លោកស្រីទាំងអស់សូមទទួលបាននូវពុទ្ធពរ ទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង