ឯកឧត្តមឯកអគ្គរាជទូត កុយ គួង ប្រគល់ព្រះរាជសារតាំង ជូនប្រធានាធិបតី នៃប្រទេសម៉ាល់ឌីវ

ភ្នំពេញ៖ ឯកឧត្តមឯកអគ្គរាជទូត កុយ គួង នៅថ្ងៃទី១៥ ខែកក្កដា ២០២៤ បានប្រគល់ព្រះរាជសារតាំង ជូនឯកឧត្តម ម៉ូហាម៉េដ មូអ៊ីស៊ូ (Mohamed Muizzu) ប្រធានាធិបតី នៃប្រទេសម៉ាល់ឌីវ (Maldives)។
សូមបញ្ជាក់ថា ក្រៅពីប្រទេសឥណ្ឌា ឯកឧត្តម កុយ គួង ក៏ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស្រីលង្កា បង់ក្លាដែស នេប៉ាល់ អ៊ីរ៉ង់ និង ម៉ាល់ឌីវ ដែលមាននីវេសនដ្ឋាន នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។

