**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង

បទវិភាគ៖ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបំបែកកំណត់ត្រាខ្ពស់ថ្មី!”របាយការណ៍ពាក់កណ្តាលឆ្នាំ”នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបង្ហាញពីកម្លាំងចលករថ្មី

ថ្ងៃទី១២ខែកក្កដា តារាងពិន្ទុនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងឆមាសទីមួយឆ្នាំនេះត្រូវបានចេញផ្សាយជាផ្លូវការ៖ទំហំនាំចេញនាំចូលសរុបរបស់ពាណិជ្ជកម្មទំនិញ ឡើងដល់២១,១៧ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៦.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលបានបន្តនិងពង្រឹងនិន្នាការប្រសើរឡើងវិញកាលពីមុន។ប្រព័ន្ធផ្សាព្វផ្សាយបរទេសដូចជាកាសែត《Financial Times》អង់គ្លេសជាដើមបានយល់ឃើញថា ក្នុងបរិបទនៃកត្តាអវិជ្ជមានជាច្រើន ដូចជាប្រទេសលោកខាងលិចឃោសនាបំប៉ោងពី”ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច” ហើយអាមេរិកនិងអឺរ៉ុបដំឡើងពន្ធគយលើផលិតផលចិនជាដើម ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនអាចទទួលបាននូវសមិទ្ធផលលើសពីការរំពឹងទុកបែបនេះ គឺបានមកដោយមិនងាយទេ ហើយបានក្លាយជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចចិន។
ជាបថម គឺថា មានទំហំខ្ពស់ជាងមុន។ ក្នុងឆមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ប្រទេសចិនបានលើសពី២១ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រដោយបំបែកកំណត់ត្រាខ្ពស់ថ្មីម្តងទៀត។បើមើលពីល្បឿនកំណើនអាចឃើញថា ការនាំចេញនាំចូលក្នុងត្រីមាសទីពីរបានកើនឡើង៧.៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលបញ្ជាក់ថា និន្នាការទៅរកភាពល្អប្រសើរនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនត្រូវបានពង្រឹងថែមមួយកម្រិតទៀត។
ទីពីរ គឺមានគុណភាពល្អជាងមុន។ ក្នុងឆមាសទីមួយឆ្នាំ២០២៤ ការនាំចេញនាំចូលពាណិជ្ជកម្មជាទូទៅត្រូវជា៦៥ភាគរយ ដែលបានក្លាយជាកម្លាំងសំខាន់នៃការជំរុញកំណើនពាណិជ្ជកម្មជាមួយបរទេស។ នេះបានឆ្លុះបញ្ចាំងថា ការធ្វើបរិវត្តកម្មនិងធ្វើឱ្យល្អប្រសើរឡើងនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន មានប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ ហើយរូបមន្តពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់ដែលចាត់ទុកពាណិជ្ជកម្មទូទៅជាតំណាងកំពុងក្លាយជាចរន្តសំខាន់។ ក្នុងពេលជាមួយគ្នានេះ “ផលិតផលថ្មីទាំងបី”ដែលយករថយន្តដើរដោយថាមពលថ្មី ថ្មលីចូមនិងផលិតផលប្រព័ន្ធPVជាតំណាងបន្តទទួលការពេញនិយមនៅទីផ្សារបរទេស ដែលបានបំពេញបន្ថែមនូវកម្លាំងចលករយ៉ាងខ្លាំងទៅក្នុងការលើកកម្ពស់លំដាប់ថ្នាក់និងគុណភាពនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន។
ពាណិជ្ជកម្មជាមួយបទេសរបស់ប្រទេសចិនដែលមានទំហំកាន់តែខ្ពស់និងគុណភាពកាន់តែល្អប្រសើរ បាននាំមកនូវឱកាសកាន់តែច្រើនដល់ពិភពលោក។ ក្រៅពីបានផ្តល់ផលិតផលដែលមានគុណភាពខ្ពស់និងតម្លៃថោកដល់បណ្តាប្រទេសនានា ប្រទេសចិនក៏បានបង្កើតទីផ្សារប្រើប្រាស់ដ៏ធំធេងសម្រាប់ផលិតផលរបស់បណ្តាប្រទេសនានាផងដែរ។នៅពេលដែលរដ្ឋាភិបាលចិនដាក់ចេញនូវគោលនយោបាយបើកចំហជាបន្តបន្ទាប់ ផលិតផលប្រកបដោយលក្ខណៈពិសេសរបស់បណ្តាប្រទេសកាន់តែមានភាពងាយស្រួលក្នុងការចូលទៅក្នុងទីផ្សារចិន ហើយលំហអភិវឌ្ឍន៍នៅប្រទេសចិនរបស់សហគ្រាសបរទេសក៏កាន់តែធំទូលាយផងដែរ។
បើមើលពីក្របខ័ណ្ឌពិភពលោក ស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្នមានភាពកាន់តែតានតឹង ហើយគាំពារនិយមផ្នែកពាណិជ្ជកម្មកំពុងងើបឡើងវិញដែលបង្កជាបញ្ហាប្រឈមដល់ពាណិជ្ជកម្មសកល។ ហេតុអ្វីបានជាពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនអាចកើនឡើងផ្ទុយពីនិន្នាការ? លោក Wang Junសេដ្ឋវិទូចិនបានវិភាគថា ជាដំបូងនេះបានទទួលផលប្រយោជន៍ពីឧត្តមភាពខាងដើមទុននៃការផលិតដោយប្រទេសចិននិងឧត្តមភាពខាងខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ដ៏ពេញលេញរបស់ប្រទេសចិន។លើសពីនេះទៀត តម្រូវការរបស់ពិភពលោកចំពោះផលិតផលចិននាពេលបច្ចុប្បន្នគឺមានភាពខ្លាំងក្លាដែលជំរុញដល់ការនាំចេញរបស់ប្រទេសចិន។ ថែមទាំងការធ្វើបរិវត្តកម្មនិងធ្វើឱ្យល្អប្រសើរឡើងនៃសេដ្ឋកិច្ចចិនទទួលបានការវាយទម្លុះជាបន្តបន្ទាប់ ជាពិសេសមានការរីកចម្រើនយ៉ាងលឿនក្នុងវិស័យផលិតកម្មគុណភាពថ្មី ប្រការទាំងនេះបានជំរុញការទៅរកភាពល្អប្រសើរជាលំដាប់នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន។
ពេលថ្មីៗនេះ គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិជាច្រើនដូចជាធនាគារពិភពលោកនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជាដើមបាននាំគ្នាដំឡើងការរំពឹងទុកចំពោះកំណើនសេដ្ឋកិច្ចចិនឆ្នាំ២០២៤។ នេះបានបញ្ជាក់ម្តងទៀតថា សេដ្ឋកិច្ចចិននៅតែជាក្បាលម៉ាស៊ីនដ៏ធំបំផុតនៃកំណើនសកល ហើយទីផ្សារចិនក៏ជាទីផ្សារដែលអ្នកវិនិយោគបរទេសមិនអាចបោះបង់ចោលបានដែរ។
ប្រឈមមុខនឹងបរិយាកាសអន្តរជាតិដែលមានភាពស្មុគស្មាញនិងប្រែប្រួលខ្លាំង សេដ្ឋកិច្ចចិនមានទីបង្អែកនិងមានកម្លាំងក្នុងការពុះពារការលំបាកនិងរីកចម្រើនទៅមុខ ដើម្បីចែករំលែកភាគលាភនិងឱកាសនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាមួយពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង