**រដ្ឋមន្ត្រីបរិស្ថាន៖ អ្វីដែលយើងទទួលបានជោគជ័យពីខេត្តកំពង់ឆ្នាំងនោះគឺប្រជាជន ប្ដេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិច និងធ្វើសកម្មភាពរើសសំរាមតាមដងវិថី តាមទីសាធារណៈនានា**ទេសរដ្ឋមន្រ្តី គន់ គីម វាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តក្រចេះ ឆ្លើយតបភ្លាមៗទៅនឹងសំណូមពររបស់ប្រជាកសិករដែកជួបប្រទះបញ្ហាកង្វះទឹកស្រោចស្រព**ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យទីភ្នាក់ងារ NPA គាំទ្រការរៀបចំគោលនយោបាយជាតិសកម្មភាពមីន និងសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣របស់កម្ពុជា**ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យ សក្ដានុពលនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ ដើម្បីជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចំរើន និងទាក់ទាញទេសចរណ៍**ឯកឧត្តម វ៉ាង វិនពីន៖ កម្ពុជាជាមិត្តល្អ មិត្តពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាដើម្បីជំរុញឱ្យទំនាក់ទំនងកាន់តែរឹងមាំ**ឯកអគ្គរដ្ឋទូតវៀតណាម៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជារក្សាបានសន្ដិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ**ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារបរិច្ចាគឈាម សម្រាប់ទុកជួយសង្គ្រោះជីវិតមនុស្ស**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ**សប្តាហ៍ទី៣ នៃខែមករា មន្ត្រីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋជាង ១ម៉ឺនសេវាទូទាំងប្រទេស**រដ្ឋបាលខេត្តក្រចេះ ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំថ្មគ្រែ ស្រុកចិត្របុរី**ស្នងការខេត្តកំពង់ចាម ណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្ដអភិវឌ្ឍន៍ចំណេះដឹង ដើម្បីបង្កើនសមត្ថភាព ក្នុងការអនុវត្តការងារជំនាញ ឱ្យកាន់តែមានប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ របស់លេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា**លោក ដូណាល់ ត្រាំ នឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប្រសិនបើលោក ពូទីន មិនចរចាអំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន**មន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករ នៅខេត្តសៀមរាប**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះសម្របសម្រួលជួយសង្រ្គោះដំណាំស្រូវ របស់ប្រជាពលរដ្ឋនៅភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ចំនួន ៤៨៣ហិកតា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតីរុស្ស៊ី ហៅទូរសព្ទជាមួយប្រធានាធិបតីចិន ដោយលោកបានស្នើឱ្យមានការអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២២ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន និងគណៈប្រតិភូតំណាងក្រុមហ៊ុនដែលជាសមាជិក ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ទទួល​ជួបពិភាក្សាការងារ​ជាមួយប្រតិភូក្រសួងថាមពល ធនធានទឹក និងធារាសាស្រ្ត​ប្រទេសនេប៉ាល់

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្រ្តីជំនាញជាន់ខ្ពស់ក្រសួង ​ទទួល​ជួបពិភាក្សាការងារ​​ជាមួយប្រតិភូក្រសួងថាមពល ធនធានទឹក និងធារាសាស្រ្ត​ប្រទេសនេប៉ាល់ ដែលមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យគ្រប់គ្រងធនធានទឹក ជលសាស្រ្ត និងឧតុនិយម​របស់​​ប្រទេសកម្ពុជា។

ឯកឧត្តម​អនុរដ្ឋលេខាធិការ​បានបញ្ជាក់ឱ្យដឹងថា​ ភាគីទាំងពីរបានពិភាក្សាពីការចែករំលែកបទពិសោធន៍លើការងារជលសាស្រ្ត-ឧតុនិយម ហើយភាគីនេប៉ាល់ក៏បានលើកឡើងពីបទពិសោធន៍ការធ្វើទំនើបកម្មជលសាស្រ្ត-ឧតុនិយម និងការព្យាករដែលជួយប្រទេសនេប៉ាល់កាត់បន្ថយបានគ្រោះមហន្តរាយ និងការ​ពារ​អាយុជីវិតប្រជាជនបានយ៉ាងច្រើន។

ទន្ទឹមនឹងនោះភាគីនេប៉ាល់បានលើកឡើងពីសារៈសំខាន់​ និងភាពប្រសើរឡើងនៃ​ការគ្រប់គ្រងធនធានទឹកផ្អែកលើការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ដោយអន្តរវិស័យធ្វើការងាររួមគ្នា និងការងារបែងចែក និងបង្វែរទឹក (Inter Riverbasin Transfer)។

ជាមួយគ្នា​នេះ​ ឯកឧត្តម​អនុរដ្ឋលេខាធិការ​បានគូសបញ្ជាក់ថា​ ភាគីទាំងពីរ បានឯកភាពគ្នា​នឹងបន្តឱកាសកិច្ចសហការនាពេលអនាគតលើការកសាងសមត្ថភាព ការ​សិក្សាស្រាវជ្រាវលើវិស័យគ្រប់គ្រងធនធានទឹក ជលសាស្រ្ត និងឧតុនិយមរវាងប្រទេសទាំងពីរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង