ជប៉ុនថាចង់ពង្រឹងទំនាក់ទំនងសន្តិសុខជាមួយហ្វីលីពីន អាមេរិក និងអូស្ត្រាលី

ម៉ានីល៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនបានឲ្យដឹងនៅថ្ងៃចន្ទថា ប្រទេសជប៉ុនមានបំណងចង់ពង្រឹងទំនាក់ទំនងសន្តិសុខជាមួយហ្វីលីពីន សហរដ្ឋអាមេរិក និងអូស្ត្រាលី ក្រោមការរៀបចំត្រីភាគី និងបួនជ្រុង។
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara បានឲ្យដឹងនៅក្នុងទីក្រុងម៉ានីល ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីហ្វីលីពីន បន្ទាប់ពីប្រទេសជប៉ុន និងហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចូលប្រើប្រាស់ទៅវិញទៅមកសម្រាប់កងកម្លាំងការពាររបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ប្រទេសជប៉ុនកំពុងនៅទីក្រុងម៉ានីល ដើម្បីពិភាក្សាជាមួយសមភាគីហ្វីលីពីនរបស់ពួកគេក្នុងទម្រង់ពីរបូកពីរ នៅថ្ងៃចន្ទ។
រើប្រាស់ទៅវិញទៅមកសម្រាប់កងកម្លាំងការពាររបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ប្រទេសជប៉ុនកំពុងនៅទីក្រុងម៉ានីល ដើម្បីពិភាក្សាជាមួយសមភាគីហ្វីលីពីនរបស់ពួកគេក្នុងទម្រង់ពីរបូកពីរ នៅថ្ងៃចន្ទ។
