កងរាជអាវុធហត្ថ សហការជាមួយមន្ត្រីដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ជួបជនល្មើស ១៧នាក់ប្រដាប់ដោយកាំភ្លើង ចូលបាញ់សត្វកណ្តាលអធ្រាត្រ

ភ្នំពេញ៖ កាលពីថ្ងៃទី ៤ ខែកក្កដាឆ្នាំ ២០២៤ វេលាម៉ោង ១:៣៥នាទី ឮកណ្ដាលអាធ្រាត្រ ស្នាក់ការលោក បេន ដាវីស រួមជាមួយសហគមន៍ចំនួន០៣នាក់ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន០២នាក់ បានពួនស្ទះជនល្មើសបរបាញ់សត្វព្រៃ ក្នុងតំបន់ការពារធម្មជាតិ «ភ្នំត្នោត-ភ្នំពក» ដល់ចំណុចខាងជើងផ្អោក ភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
បានជួបជនល្មើសចំនួន ១៧នាក់ រាប់តាមរយ:កែវឆ្លុះ ប្រដាប់ដោយកែវឆ្លុះគ្រប់គ្នា មានកាំភ្លើងកាប៊ិនគ្រប់ដៃ ចូលមកបរបាញ់សត្វព្រៃអនាធិបតេយ្យក្នុងតំបន់ការពារ។ ពេលកម្លាំងយើងចូលមកដល់ ពួកជនល្មើសក៏នាំគ្នារត់គេចខ្លួនដែលមានដៃប្រដាប់ដោយអាវុធ។ ក្នុងនោះដែរកងកម្លាំងរបស់យើងបានបាញ់គំរាមទៅលើជនល្មើស ហើយឱ្យជនល្មើសទម្លាក់អាវុធចុះ តែពួកគេមិនទម្លាក់ឡើយ។
លទ្ធផល: យើងទទួលបានសត្វឈ្លូស០១ក្បាល ពីជនល្មើសដែលរត់គេចខ្លួនទម្លាក់ចោល និងស្បែកជើងជាច្រើនគូរផងដែរ ៕

