**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អំពាវនាវឱ្យពលរដ្ឋ និងកងកម្លាំងទាំងអស់ចូលរួមអបអរសាទរពិធីបើកកាដ្ឋានសាងសង់ព្រែកជីកហ្វូណន នៅថ្ងៃទី៥ សីហា ខាងមុខនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែងសរុប ៤០១ម៉ែត្រ ទទឹង ៩ម៉ែត្រ និងសមិទ្ធផលនានា ស្ថិតក្នុងភូមិសាស្ត្រ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថាគម្រោងសាងសង់ផ្លូវឡើងទៅកាន់ច្រកអានសេះនេះ គឺជាផ្នែកមួយនៃការគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់ការទី១ នីតិកាលទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរដ្ឋ និងការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋ ដែលធានាបាននូវ ស្ថិរភាព នយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យ មានការ រីកចម្រើន។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសូមចូលរួមអបអរសាទរ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ កងវិស្វកម្មបញ្ជាការដ្ឋានកងទ័ពជើងគោក កងវិស្វកម្មកងពលធំអន្តរាគមន៍ លេខ៣ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងរដ្ឋបាលខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះនៅលើទឹកដី ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងរម្លឹកពីព្រឹត្តិការណ៍កាលពី៤៧ឆ្នាំមុន (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) នៃដំណើរឆ្ពោះទៅរំដោះប្រជាជនកម្ពុជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត ដោយនាំមកនូវការរស់ឡើងវិញ ស្វែងរកបានសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃនេះ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ទៀតថាសមិទ្ធផលដែលសម្ដេច ហ៊ុន សែន បានកសាងហេដ្ឋារចនាសម្ព័ន្ធច្រើនណាស់ទាំងសម្រាប់ជាប្រយោជន៍ប្រជាជន និងកងទ័ពក្នុងនោះក៏មានការបោះបង្គោលព្រំដែន កសាងផ្លូវតាមក្រវ៉ាត់ព្រំដែន ដែលធ្វើឱ្យតំបន់ព្រំដែនក្លាយទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់មានជាអាទិ៍៖
-ខិតខំការពារបូរណភាពទឹកដី
-ចូលរួមថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាលចាស់-ថ្មី
-យកចិត្តទុកដាក់អនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការថែរក្សាព្រៃឈើ សត្វព្រៃ និងទប់ស្កាត់ការទន្ទ្រានដីព្រៃ
-ត្រូវអប់រំណែនាំពីការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក
-ទាំងប្រជាពលរដ្ឋ ទាំងកងកម្លាំងប្រដាប់អាវុធត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព យកចិត្តទុកដាក់លើការងារសន្តិសុខ លប់បំបាត់គ្រឿងញៀន ល្បែងសុីសង និងក្រុមក្មេងទំនើង។

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់ចូលរួមអបអរសាទរពិធីបើកកាដ្ឋានសាងសង់ព្រែកជីកហ្វូណននៅវេលាម៉ោង៩:០៩នាទីព្រឹក នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងពិធីនេះដែរឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានពាំនាំយកនូវថវិកាជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋចូលរួមកម្មវិធីចំនួន២០០នាក់ក្នុង១នាក់ ៥០,០០០រៀល និងគ្រឿងឧបភោគបរិភោគ អង្ករ ទឹកត្រី ទឹកសុីអុី ត្រីខ មី ទឹកបរិសុទ្ធ ព្រមទាំងកងកម្លាំង និងគ្រួសារអតីតយុទ្ធជនចំនួន៣០២នាក់ ក្នុង១នាក់ ១០០,០០០រៀល និងឧបត្ថម្ភថវិកាដល់១៨អង្គភាពនៅភូមិសាស្ត្រខេត្តព្រះវិហារ សរុបថវិកា ១១២,៤០០,០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង