**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

រដ្ឋមន្ត្រីអប់រំ ប្រគល់សញ្ញាបត្រថ្នាក់ទ្វេបរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសនីតិសាធារណៈអន្តរជាតិ នៃកិច្ចសហការរវាងសាកលវិទ្យាល័យ Paris Vincennes-Saint-Denis និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់ទ្វេបរិញ្ញាបត្រជាន់ខ្ពស់ឯកទេសនីតិសាធារណៈអន្តរជាតិ ឆ្នាំសិក្សា២០២២-២០២៣ ដែលជាកម្មវិធីពិសេសមួយ សហការរៀបចំដោយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាមួយនឹងសាកលវិទ្យាល័យដៃគូអន្តរជាតិ Paris Vincennes-Saint-Denis ចាប់តាំងពីឆ្នាំ ២០១៥ មក និងមានការចូលរួមពីសំណាក់ លោកបណ្ឌិត Vincent Tomkiewicz នាយកកម្មវិធីអនុបណ្ឌិតផ្នែកច្បាប់សាធារណៈអន្តរជាតិ នៃសាកលវិទ្យាល័យ Paris Vincennes-Saint-Denis លោកបណ្ឌិត សាស្ត្រាចារ្យសាកលវិទ្យាល័យ Sorbonne Paris Nord ឯកឧត្តមបណ្ឌិត សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកសិក្សា សាស្ត្រាចារ្យ តំណាងដៃគូកម្មវិធី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងក្រុមគ្រួសារនិស្សិត។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរឯកឧត្តមសាកលវិទ្យាធិការ និងសហការីទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏ដូចជាថ្លែងអំណរគុណដល់សាស្រ្តាចារ្យ Tomkiewicz និងសាកលវិទ្យាល័យ Paris Vincennes -Saint-Denis ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងពង្រឹងសមត្ថភាពអ្នកច្បាប់នៅកម្ពុជា។

ឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំឭកដល់បទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានលក្ខណៈស្រដៀងនឹងកម្មវិធីនេះក្នុងរង្វង់ឆ្នាំ ២០១០ និង២០១២ មុនពេលដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡានាចុងឆ្នាំ ២០១៣ ព្រមទាំងបានគូសរំលេចថា “គ្មានជោគជ័យណាមួយដែលមានតម្លៃ ដោយពុំបានឆ្លងកាត់ការព្យាយាម ភាពអំណត់អត់ធ្មត់ និងការតស៊ូនោះទេ” រាល់ឧបសគ្គទាំងអស់ដែលនិស្សិតយើងបានហែលឆ្លងកន្លងមកក្នុងដំណើរការសិក្សា គឺជាការសាកល្បងវាស់ស្ទង់នូវសមត្ថភាព ទេពកោសល្យ ឆន្ទៈ ការប្តេជ្ញាចិត្ត ការតស៊ូ និងស្មារតីហ៊ានលះបង់ដើម្បីជម្នះរាល់ឧបសគ្គ ឈានទៅដល់ការសម្រេចក្តីស្រមៃរបស់ខ្លួននៅក្នុងអាជីពជាអ្នកសិក្សា ដែលនាំមកនូវកិត្តិយស និងមោទនភាពជូនក្រុមគ្រួសារ សាកលវិទ្យាល័យ និងសង្គមជាតិ។

ការអប់រំមិនបញ្ឈប់នៅពេលទទួលបានសញ្ញាបត្រនេះទេ ពីព្រោះការសិក្សារៀនសូត្រត្រូវធ្វើជាប់ជាប្រចាំ។ ដូចនេះ យើងត្រូវចិញ្ចឹមចិត្តនូវការចង់ដឹង ចង់ឮ ចង់ឃើញនូវអ្វីដែលថ្មី អ្វីដែលប្រសើរសម្រាប់ជីវិតរបស់ខ្លួនដោយមិនបំពានអ្នកដទៃ ត្រូវប្រកាន់យកនូវវិន័យ ត្រូវប្រកាន់យកទម្លាប់អានជាប់ជាប្រចាំ ដើម្បីធ្វើខ្លួនឱ្យក្លាយជាតួអង្គដ៏មានតម្លៃ និងមានសមត្ថភាពដើម្បីចូលរួមចំណែកក្នុងបរិវត្តកម្មនៃសង្គមកម្ពុជា តំបន់ និងអន្តរជាតិ។ ភាពជោគជ័យនៅថ្ងៃនេះ មិនអាចខ្វះបាននូវការគាំទ្ររបស់មាតាបិតា លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងក្រុមគ្រួសារ ដែលចាំតែលើកទឹកចិត្ត និងឧបត្ថម្ភធនធានផ្សេងៗក្នុងអំឡុងពេលសិក្សា ដូច្នេះសូមឱ្យនិស្សិតជ័យលាភីទាំងអស់បន្តធ្វើជាកូនល្អ និងពលរដ្ឋល្អដែលជាទីពឹងសម្រាប់អ្នកដទៃ និងជាសសរទ្រូងយ៉ាងរឹងមាំសម្រាប់ប្រទេសជាតិ។

តាងនាមក្រសួងអបរំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី គាំទ្រការបង្កើតសមាគមអតីតនិស្សិត ដើម្បីលើកតម្កើងកេរ្តិ៍ដំណែលនៃកម្មវិធីសិក្សានេះ និងសាមគ្គីភាពអន្តរជំនាន់ ដើម្បីឱ្យនិស្សិតជ័យលាភីទាំងអស់អាចផ្សារភ្ជាប់ជាប្រចាំជាមួយនឹងសហគមន៍សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ការបង្កើតសមាគមអតីតនិស្សិតនឹងបម្រើជាវេទិកាដ៏រស់រវើកមួយ តាមរយៈការរៀបចំព្រឹត្តិការណ៍ផ្សេងៗជាទៀងទាត់ និងការជួបជុំបញ្ញាជន ដែលប្រការនេះនឹងពង្រីកសហគមន៍អ្នកច្បាប់សាធារណៈ និងអន្តរជាតិឱ្យកាន់តែមានលក្ខណៈទូលំទូលាយ និងកាន់តែរឹងមាំ ក្នុងន័យចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេសយើងនៅក្រោមម្លប់សន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង