ឧបនាយករដ្ឋមន្ត្រី ស សុខា អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន CRBC ជួបសម្តែងការគួរសម និងទទួលអំណោយ ជាអង្ករ និងមី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងទទួលអំណោយ ជាអង្ករ និងមី ពីក្រុមហ៊ុន CRBC ដែលដឹកនាំដោយលោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុន CRBC ប្រចាំកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។

