**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

បទអត្ថាធិប្បាយ៖ យុវជនកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះភាសាចិន

ភ្នំពេញ៖យុវជនកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះភាសាចិន ហើយចង់សិក្សារៀនភាសានេះ ដើម្បីងាយស្រួលស្វែងរកការងារធ្វើ និងពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិនឱ្យកាន់តែរឹងមាំទ្វេដង ខណៈដែលប្រទេសកម្ពុជា និងចិនមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។ ដូច្នេះអ្នកចេះភាសាចិនមានអាទិភាពខ្ពស់ក្នុងការទទួលបានការងារនៅក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការងាររដ្ឋ និងរដ្ឋជាដើម។
កញ្ញាអៀង សុជាតា ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្ហាញនូវសារសំខាន់ចំពោះភាសាចិន សម្រាប់រៀនសូត្រស្រាវជ្រាវ ហើយមានតម្រូវការទីផ្សារការងារនៅកម្ពុជា៖
កញ្ញាសុជាតាបន្ថែមយ៉ាងដូច្នេះ៖«ខ្ញុំគិតថា សន្ទុះនៃការរៀនភាសាចិនឥឡូវច្រើនមែនទែន ដោយសារតែឥឡូវហ្នឹង មិនថាក្មេងៗ ឬវ័យកណ្តាលទេ ពួកគាត់បានរៀនភាសាចិនជាច្រើន ។ ដោយសារតែសេដ្ឋកិច្ច ទីផ្សារយើងឥឡូវនេះ មានចិនចូលមកច្រើន អ៊ីចឹងយើងក៏រៀនភាសាចិនហ្នឹងជាភាសាទីពីរ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថា មានការងារសម្រាប់អ្នកចេះភាសាចិនច្រើន ។ »
ជាមួយគ្នានេះ កញ្ញាឈួនសុភាវត្តីជានិស្សិតមួយរូបទៀតបានលើកឡើងដែរថា ភាសាចិននាពេលបច្ចុប្បន្ននេះ មានទីផ្សារខ្ពស់ ព្រោះមានវិនិយោគទុនចិនជាច្រើនបានមកបណ្តាក់ទុនរកស៊ីនៅប្រទេសយើង៖
កញ្ញាលើកឡើងថា៖ «ខ្ញុំមើលឃើញថា ភាសាចិននៅកម្ពុជាឥឡូវ មានការរីកចម្រើន ទូលំទូលាយជាងមុន ព្រោះប្រជាជនខ្មែរយើង ឬឪពុកម្តាយភាគច្រើន ពួកគាត់ឱ្យកូនរៀនភាសាចិនតាំងពីនៅតូចៗ ហើយពេលគាត់ធំឡើង នឹងមានភាពងាយស្រួលទំនាក់ទំនងជាមួយជនជាតិចិន ព្រោះកម្ពុជាយើងមានទំនាក់ទំនងជាមួយប្រទេសចិនខ្លាំង។ បើយើងចេះភាសាចិនពីឥឡូវទៅក៏ល្អដែរ។ »
លោកហេង ពិសិដ្ឋ អតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ហើយបច្ចុប្បន្ន កំពុងបំពេញតួនាទីជាអ្នកបកប្រែភាសាចិនបានឱ្យដឹងថា ការចេះភាសាចិនគឺមានភាពងាយស្រួល ក្នុងការសិក្សាស្រាវជ្រាវពីប្រទេសចិន និងស្រួលរកការងារធ្វើនៅកម្ពុជា៖
លោកបញ្ជាក់ដូច្នេះថា ៖ « ប្រទេសចិន គឺជាប្រទេសធំ មានប្រជាជនច្រើន មានប្រវត្តិសាស្ត្រ និងវប្បធម៌ ដ៏សម្បូរបែប។ ពេលខ្ញុំចេះភាសាចិន ខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយជនជាតិចិនទូទាំងពិភពលោកយ៉ាងរលូន និងអាចស្វែងយល់ពីប្រវត្តិសាស្ត្រ វប្បធម៌ នៃអរិយប្រទេសដ៏ចំណាស់នេះ។ចំណុចសំខាន់មួយទៀតដោយសារនៅកម្ពុជាមានក្រុមហ៊ុនសហគ្រាសចិនមកវិនិយោគជាច្រើនខ្ញុំស្រួលរកការងារធ្វើទទួលបានប្រាក់បៀវត្សខ្ពស់ ធ្វើសេដ្ឋកិច្ចក្រុមគ្រួសារបានល្អប្រសើរ។»
ជាការពិតណាស់គេឃើញមានយុវជនកម្ពុជាកាន់តែច្រើនបានរៀនភាសាចិនទាំងថ្នាក់ពេញម៉ោង និងថ្នាក់ក្រៅម៉ោង ទាំងនៅទីក្រុងនិងជនបទព្រោះភាសាចិនមានតម្រូវការទីផ្សារការងារខ្ពស់មិនចំណាយពេលវេលាច្រើនសម្រាប់រៀនដូចជំនាញផ្សេងៗ។
សរុបសេចក្តីមក គ្រប់ជំនាញ គ្រប់ភាសាអន្តរជាតិទាំងអស់សុទ្ធតែសំខាន់ដូចគ្នា។ ក្នុងនោះភាសាចិន ក៏កំពុងតែមានទីផ្សារការងារនៅកម្ពុជាច្រើនផងដែរ។ ប្រសិនបើយើងមានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ បូកបន្ថែមជាមួយភាសាចិន គឺមានអាទិភាពក្នុងការជាប់ងារ ហើយមានប្រាក់ខែខ្ពស់។ យុវជននៅតាមខេត្តនានា បើទោះបីជាពួកគេ មិនបានរៀនចប់មធ្យមសិក្សាទុតិយភូមិឬបញ្ចប់ថ្នាក់ទី១២ក្តី ក៏ពួកគេមាន ឱកាសទទួលបានការងារសមរម្យមានប្រាក់ខែខ្ពស់ដែរ ប្រសិនបើចេះភាសាចិន ព្រោះថា តាមរោងចក្រ សហគ្រាស ក្រុមហ៊ុនជាច្រើន មានថៅកែជាជនជាតិចិន ហើយសម្ភារៈភាគច្រើន ក៏សរសេរជាភាសាចិនដែរ។ ដូច្នេះច្បាស់ណាស់គេត្រូវការកម្មករជំនាញ អាចចេះបកប្រែ និងនិយាយទំនាក់ទំនងគ្នាជាភាសាចិនជាដើម៕ ដោយលោកចេម វឌ្ឍនា វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង