**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំស្តីពីការវិភាគមុខងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការវិភាគមុខងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាច្រើនរូប។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានមានប្រសាសន៍ថា ការវិភាគមុខងារគឺជាកិច្ចការសំខាន់មួយដែលត្រូវអនុវត្តនៅគ្រប់ក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល ដូចមានកំណត់ក្នុងស្នូល នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងជាមុខសញ្ញា និងជាវិធានការសំខាន់មួយក្នុងចំណោមវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលពោលគឺការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ និងជាពិសេសចូលរួមសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។

លើសពីនេះឯកឧត្តម វង្សី វិស្សុត ក៏បានសង្កត់ធ្ងន់ផងដែរថា កិច្ចការនេះក៏ជាកិច្ចការបន្ទាន់ ដែលមានចរិតយុទ្ធសាស្ត្រ និងមានភាពពាក់ព័ន្ធទៅនឹងប្រសិទ្ធភាព គុណភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីក៏ដូចជារាជរដ្ឋាភិបាលទាំងមូល និងទាមទារឱ្យមានការយកចិត្តទុក្ខដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ ដើម្បីឱ្យចេញជាលទ្ធផលការងារ និងជាកម្លាំងការងាររួម។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំលម្អិតអំពីបេសកកម្មសំខាន់ៗចំនួន៤ ដែលមានកន្សោមមុខងារចំនួន៣ សំខាន់ៗ រួមមាន៖ (១). មុខងារស្នូល ចំនួន៧ ដូចជា ការរៀបចំកិច្ចដំណើរការរបស់គណៈរដ្ឋមន្រ្តីនិងការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី, ការសិក្សាស្រាវជ្រាវពិនិត្យ និងផ្តល់យោបល់លើសំណើ/ឯកសាររបស់ក្រសួងស្ថាប័ន និងលិខិតបទដ្ឋានគតិយុត្ត, ការសម្របសម្រួលកិច្ចការអន្តរក្រសួងនិងមុខងារពិសេសរបស់រាជរដ្ឋាភិបាល, ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ការអនុវត្តគោលនយោបាយនិងការសម្រេចរបស់គណៈរដ្ឋមន្រ្តី និងរាជរដ្ឋាភិបាល, បណ្ណាសារ, ការងារឥស្សរិយយស និងឯកសណ្ឋាន និងកិច្ចការទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា, (២). មុខងារសម្របសម្រួលជាមួយស្ថាប័នដែលជាអាជ្ញាធរ ក្រុមប្រឹក្សា ឬគណៈកម្មាធិការដែលនៅក្រោមអាណាបក្សដើមខ្សែនៃទីស្តីការគណៈរដ្ឋមន្ត្រី និង (៣). មុខងារគាំទ្រនានារបស់ទីស្តីការគណៈរដ្ឋមន្ត្រី រួមមាន៖ រដ្ឋបាល, បុគ្គលិក, ហិរញ្ញវត្ថុ, ឡូជីស្ទីក និងបរិវត្តកម្មឌីជីថល ដែលទាំងអស់នេះ គឺជាធាតុចូលបន្ថែមជូនក្រុមការងារ និងបានគូសរំលេចអំពីអភិក្រមការងារសំខាន់ៗក្នុងការអនុវត្តកិច្ចការនេះ ដោយធ្វើយ៉ាងណាធានាការប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំជូនអង្គប្រជុំឱ្យចាត់ទុកកិច្ចការនេះជាកាតព្វកិច្ច និងជាឱកាសផង ដោយម្ខាង ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវសម្របខ្លួនទៅនឹងតម្រូវការចាំបាច់ក្នុងការវិភាគមុខងារ និងការកែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈ ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងម្ខាងទៀតជាឱកាសក្នុងការបញ្ចូលទស្សនៈ និងការគិតគូរនានា ដែលបានសិក្សា គិតគូរ និងរៀបចំជាហូរហែរពីដើមនីតិកាលទី៧ មកក្នុងក្របខណ្ឌនៃការកែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈតែម្តង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យមានការរៀបចំក្រុមការងារទទួលបន្ទុកដឹកនាំវិភាគមុខងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ នឹងដឹកនាំផ្ទាល់ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃបណ្តាអង្គភាពក្រោមឱវាទ ព្រមទាំងបានណែនាំឱ្យមានការបង្កើតក្រុមការងារបច្ចេកទេសមួយដែលនឹងទទួលបន្ទុកជួយប្រតិបត្តិកិច្ចការដ៏សំខាន់នេះ៕

អត្ថបទដែលជាប់ទាក់ទង