ក្រុមហាម៉ាស់ បញ្ជាក់ថា ខ្លួនពិគ្រោះយោបល់ជាមួយអ្នកសម្រុះសម្រួលដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែលនៅហ្គាហ្សា

បរទេស៖ ចលនាតស៊ូអ៊ីស្លាម (Hamas) បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានពិគ្រោះយោបល់ជាមួយអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប ដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។
ក្រុមហាម៉ាសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានផ្លាស់ប្តូរគំនិតមួយចំនួនជាមួយបងប្អូនអ្នកសម្របសម្រួលដើម្បីបញ្ឈប់ការឈ្លានពានប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនរបស់យើង។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលបានទទួលការឆ្លើយតបរបស់ក្រុមហាម៉ាសពីអ្នកសម្របសម្រួល។
លោកបានបញ្ជាក់ថា អ៊ីស្រាអែលនឹងសិក្សាការឆ្លើយតបរបស់ក្រុមហាម៉ាស ហើយនឹងឆ្លើយតបទៅនឹងវា។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានរាយការណ៍ថា ការឆ្លើយតបរបស់ក្រុមហាម៉ាសថ្មីគឺជាដំណោះស្រាយដ៏ល្អបំផុតដែលបានផ្តល់ឱ្យមកទល់ពេលនេះ ដោយនិយាយថាវាបង្កើតជាមូលដ្ឋានសម្រាប់ឆ្ពោះទៅមុខ។
ទោះជាយ៉ាងណាក៏ដោយ បណ្តាញព័ត៌មានបានរាយការណ៍ថា បញ្ហាមួយចំនួននៅតែត្រូវការការបំភ្លឺ ដូចជាវត្តមាន (អ៊ីស្រាអែល) នៅក្នុងអ័ក្ស Philadelphia (នៅហ្គាហ្សា) និងបញ្ហាអ្នកទោស។
កាលពីប៉ុន្មានថ្ងៃមុន ក្រុមហាម៉ាសបានឲ្យដឹងថា ខ្លួនបានទទួលការផ្តល់ជូនថ្មីពីសហរដ្ឋអាមេរិក ដើម្បីបន្តការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។
