**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

កងទ័ពអាមេរិកនឹងដាក់ពង្រាយយន្តហោះចម្បាំង F-35 ទៅកាន់មូលដ្ឋាន Misawa របស់ប្រទេសជប៉ុនជាលើកដំបូង

បរទេស៖ ក្រសួងការពារជាតិអាមេរិកឲ្យដឹងថា ខ្លួននឹងដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ F-35 ទៅកាន់មូលដ្ឋានទ័ពអាកាស Misawa នៅភាគខាងជើងប្រទេសជប៉ុនជាលើកដំបូង ដែលជាផ្នែកមួយនៃផែនការទំនើបកម្មរបស់ខ្លួនសម្រាប់យន្តហោះចម្បាំងដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។

មន្ទីរបញ្ចកោណបានឲ្យដឹងកាលពីថ្ងៃពុធថា កងទ័ពអាកាសអាមេរិកនឹងជំនួសយន្តហោះ F-16 ចំនួន ៣៦គ្រឿងដែលបច្ចុប្បន្នកំពុងឈរជើងនៅមូលដ្ឋាន Misawa ក្នុងខេត្ត Aomori ជាមួយនឹងយន្តហោះចម្បាំង F-35 ចំនួន ៤៨គ្រឿង។

យន្តហោះចម្បាំង F-35s គឺជាយន្តហោះចម្បាំងជំនាន់ទី៥ ដែលបំពាក់ដោយសមត្ថភាពគេចពីរ៉ាដាកម្រិតខ្ពស់ និងប្រព័ន្ធមួយដើម្បីស្វែងរកការគំរាមកំហែងរបស់សត្រូវយ៉ាងឆាប់រហ័ស។

កងកម្លាំងស្វ័យការពារដែនអាកាសរបស់ប្រទេសជប៉ុនបានដាក់ពង្រាយ F-35 រួចហើយនៅមូលដ្ឋានទ័ពអាកាស Misawa។

ក្រសួងការពារជាតិអាមេរិកក៏បានឲ្យដឹងផងដែរថា កងទ័ពអាកាសអាមេរិកនឹងដាក់ពង្រាយយន្តហោះ F-15 ដែលត្រូវបានធ្វើឱ្យប្រសើរឡើងចំនួន ៣៦គ្រឿង ដើម្បីជំនួសយន្តហោះ F-15 ចំនួន ៤៨គ្រឿងដែលចូលនិវត្តន៍នៅមូលដ្ឋានទ័ពអាកាស Kadena ក្នុងខេត្ត Okinawa ភាគខាងត្បូងប្រទេសជប៉ុន។

នាយកដ្ឋាននេះបានបន្តថា ផែនការទំនើបកម្មនឹងត្រូវបានអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយឆ្លុះបញ្ចាំងពីការវិនិយោគសមត្ថភាពជាង ១០ពាន់លានដុល្លារ។

នាយកដ្ឋានបានបន្ថែមថា ផែនការនេះនឹងពង្រឹងសម្ព័ន្ធភាពអាមេរិក-ជប៉ុន ជំរុញការរារាំងក្នុងតំបន់ និងពង្រឹងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ប្រធានខុទ្ទកាល័យជប៉ុនលោក Hayashi Yoshimasa បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ផែនការទំនើបភាវូបនីយកម្មកើតឡើងនៅពេលដែលប្រទេសជប៉ុនប្រឈមមុខនឹងស្ថានភាពសន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២ និងនៅពេលដែលប្រទេសជិតខាងបង្កើនសកម្មភាពយោធារបស់ពួកគេ។

លោក Hayashi បានបន្តថា ផែនការនេះនឹងពង្រឹងការអនុវត្តយន្តហោះចម្បាំង ពង្រឹងសមត្ថភាពបេសកកម្មរបស់កងកម្លាំងសហរដ្ឋអាមេរិកទាំងមូល និងពង្រឹងបន្ថែមទៀតនូវសមត្ថភាពរារាំង និងការឆ្លើយតបរបស់សម្ព័ន្ធភាពជប៉ុន-អាមេរិក។

អត្ថបទដែលជាប់ទាក់ទង