**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនត្រូវស្ថិតត្រឹមលើបបូរមាត់ទេ តែត្រូវមានការវាស់វែង

ភ្នំពេញ៖ នៅកម្ពុជាបច្ចុប្បន្ន គ្រប់តួអង្គទាំងអស់ ទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជន ដែលប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនិងគោលការណ៍សុចរិតភាព សុទ្ធសឹងរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងចូលរួមយ៉ាងសកម្មក្នុងការលើកតម្កើងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ ជាក់ស្តែង អ្នកសារព័ត៌មានចំនួនប្រមាណ៨០% ក្នុងចំណោមអ្នកដែលបានចូលរួមសរុបក្នុងការស្ទង់មតិឆ្នាំ២០២៤ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាព និងដោយឯករាជ្យភាព ក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ នេះជាប្រសាសន៍របស់អ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានលើកឡើងយ៉ាងដូច្នេះសម្រាប់ជាការឆ្លើយតបទៅនឹងមតិមួយចំនួនតូចដែលបានបង្ហាញក្តីបារម្ភអំពីការធ្លាក់ចុះនូវសារព័ត៌មានឯករាជ្យ។

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានពន្យល់បន្ថែមថា ទិន្នន័យឆ្នាំ២០២៣របស់ក្រសួងព័ត៌មានបានបង្ហាញថា កម្ពុជាសព្វថ្ងៃមានអង្គភាពសារព័ត៌មានចំនួនជាងពីរពាន់អង្គភាព ហើយមានអ្នកសារព័ត៌មានចំនួនប្រមាណមួយមុឺននាក់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប បាននិងកំពុងអនុវត្តការងារចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាបានដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់។ សកម្មភាពទាំងនេះ បាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការធានាការទទួលព័ត៌មានរបស់ប្រជាជននៅទូទៅប្រទេស ប្រកបដោយគុណភាពនិងសុវត្ថិភាព សម្រាប់ផ្តល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ ព្រមទាំងផ្តល់ចំណេះដឹងសម្បូណ៌បែបលើគ្រប់វិស័យក្នុងសង្គម ស្របតាមតម្រូវការប្រចាំថ្ងៃ និងគាំទ្រដល់ការធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការលើកកម្ពស់ជីវភាពរស់នៅបានកាន់តែប្រសើរ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ក្រសួងព័ត៌មានបានចេញផ្សាយ «របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» ក្រោយពីក្រសួងបានចំណាយពេលវេលាក្នុងការសិក្សាយ៉ាងម៉ត់ចត់ ដោយផ្អែកលើមូលដ្ឋាននិងវិធីសាស្ត្រស្រាវជ្រាវបែបវិទ្យាសាស្ត្រដែលមានការទទួលស្គាល់ ព្រមទាំងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មាននៅទូទាំងប្រទេស បុគ្គលសំខាន់ៗ និងតំណាងក្នុងវិស័យព័ត៌មានពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា។ ការសិក្សានេះ បានទទួលការសាទរពីស្ទើរគ្រប់មជ្ឈដ្ឋានក្នុងសង្គម ក៏ដូចជាពីសំណាក់ថ្នាក់ដឹកនាំក្នុងស្ថាប័ននីតិបញ្ញត្តិ និងរាជរដ្ឋាភិបាលទៀតផង។ លទ្ធផលនៃការសិក្សានេះបានបង្ហាញថាអ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួមក្នុងការស្ទង់មតិសរុប បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ និងមានភាពសម្បូណ៌បែបទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប។

ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ជាក់បន្ថែមផងដែរអំពីសារៈសំខាន់របស់របាយការណ៍នេះដោយបានលើកឡើងថា តាមរយៈការសិក្សានេះ កម្ពុជាបានបង្ហាញភាពជាម្ចាស់លើការអភិវឌ្ឍវិស័យព័ត៌មានប្រកបដោយបរិយាបន្ន ព្រោះការសិក្សានេះជាការស្រាវជ្រាវនិងវាយតម្លៃលើស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដោយកម្ពុជាខ្លួនឯងផ្ទាល់ និងដោយមានការចូលរួមពីអ្នកសារព័ត៌មាន និងតួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាន។

ដោយឡែកទាក់ទងនឹងសារព័ត៌មានឯករាជ្យ ក៏មានមតិមួយចំនួនផ្សេងទៀតបានចោទសួរវិញដែរថាតើគេមានអីសម្រាប់វាស់វែងដែរឬទេ? ឬវាអាចគ្រាន់តែជាលេសដើម្បីគាំទ្ររបៀបវារៈផ្សេងទៅវិញ ហើយផ្ទុយទៅវិញបានមើលរំលងស្ថានភាពពិតនាពេលបច្ចុប្បន្នរបស់កម្ពុជា ជាពិសេសគឺភាពល្អប្រសើរនៃស្ថានភាពសេរីភាពសារព័ត៌មាន ក៏ដូចជាហាក់មិនបានផ្តល់តម្លៃចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលដែលក្រសួងព័ត៌មានសម្រេចបាន ទាំងក្នុងក្របខណ្ឌនៃការអនុវត្តគោលនយោបាយអាទិភាពរបស់ក្រសួង និងក្នុងក្របខណ្ឌនៃកិច្ចសហការជាមួយបណ្តាភាគីរដ្ឋនិងឯកជនពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាន សំដៅគាំទ្រភាពជោគជ័យលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។ ដូចគ្នានេះដែរ ចំពោះការលើកឡើងអំពីស្ថានភាពលំបាកដែលប្រព័ន្ធផ្សព្វផ្សាយបានជួបប្រទះ បញ្ហានេះមិនមែនជារឿងដោយឡែកសម្រាប់កម្ពុជាទេ ពោលគឺជាក្តីបារម្ភរួមទាំងសម្រាប់កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាក្នុងតំបន់ផងដែរ ជាពិសេសពាក់ព័ន្ធនឹងការបិទទ្វារ ឬការផ្អាកដំណើរការរបស់សារព័ត៌មានមួយចំនួន ដែលជាផលវិបាកកើតចេញពីរបត់នៃការវិវត្តក្នុងវិស័យបច្ចេកវិទ្យា និងឥទ្ធិពលនៃបរិវត្តកម្មឌីជីថល។ និន្នាការបែបនេះមិនមែនកើតឡើងតែនៅកម្ពុជាយើងទេ ពោលគឺវាក៏បានកើតឡើងតាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកផងដែរ។
ក្នុងនាមក្រសួងព័ត៌មានឯកឧត្តមអ្នកនាំពាក្យបានអំពាវនាវដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ឱ្យបន្តលើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ពង្រឹងការអនុវត្តតួនាទីនិងភារកិច្ចដោយគោរពច្បាប់ស្តីពីរបបសារព័ត៌មាន ក៏ដូចជាកសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មាន ក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ ហើយមិនត្រូវអនុវត្តលើសពីតួនាទីខ្លួនជាអ្នកសារព័ត៌មានឡើយ។ ជាងនេះទៀត អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានត្រូវបង្កើនភាពធន់នឹងការវិវត្តផ្នែកឌីជីថល បន្តដុសខាត់បន្ថែមទៀតនូវសមត្ថភាពជំនាញដើម្បីបន្តចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត ជាមួយខ្លឹមសារប្រកបដោយគុណភាព គ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ និងមានតុល្យភាពព័ត៌មាន ដើម្បីធានាភាពជឿជាក់ និងទុកចិត្តបានពីសំណាក់ប្រជាជន សង្គមជាតិទាំងមូល សម្រាប់រួមចំណែកលើកកម្ពស់វិស័យព័ត៌មានជាអំណាចទី៤ក្នុងសង្គម និងគាំទ្រដល់ការការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង