**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

សម្តេចធិបតី៖ ការដំឡើងប្រាក់សោធន ដល់អតីតយុទ្ធជនម្នាក់ ៥ម៉ឺនរៀល រដ្ឋាភិបាលត្រូវចំណាយក្នុង១ខែ ១លានដុល្លារ ឬក្នុង១ឆ្នាំជាង ១០លានដុល្លារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងបញ្ជាក់ថា ការដំឡើងប្រាក់សោធនដល់អតីតយុទ្ធជនម្នាក់ ៥ម៉ឺនរៀល រាជរដ្ឋាភិបាលចំណាយ ១លានដុល្លារក្នុង ១ខែ ស្មើនឹងមួយឆ្នាំ១០លានដុល្លារ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី ១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ពិតណាស់ គិតថាឡើង ៥ម៉ឺនរៀលមិនច្រើនសម្រាប់ម្នាក់ ប៉ុន្តែសម្រាប់ថវិកាជាតិរបស់យើងក្នុង ១០ម៉ឺននាក់ជាង អីចឹងបានន័យថា ក្នុង១ខែយើងចំណាយជាង ១លានដុល្លារ ឬ១ឆ្នាំជាង ១០លានដុល្លារ។ សួរថានេះ យើងមិនគិតគូរជីវភាពរបស់អតីតយុទ្ធជនទេ? គឺយើងរៀបចំគិតគូរជាប្រចាំជូន ដើម្បីធ្វើយ៉ាងណាជីវភាពរស់នៅរបស់ពួកគាត់ មិនត្រឹមតែគិតគូរ ពីប្រាក់របបសោធននោះទេ យើងគិតគូរទាំងរបបសម្រាប់គ្រួសារអតីតយុទ្ធជន ក្រៅពីនោះយើងបានធ្វើផ្ទះជូនថែមទៀត»។

សម្តេចធិបតីមានប្រសាសន៍ថា បច្ចុប្បន្នអតីតយុទ្ធសរុបចំនួន ១០ម៉ឺន៩ពាន់នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុក ១៤ម៉ឺន៩ពាន់នាក់ កំពុងទទួលប្រាក់របបគោលនយោបាយពីរដ្ឋ ដែលប្រាក់របបនេះ ត្រូវបានកែសម្រួលជាបន្តបន្ទាប់ តាមកំណើនសេដ្ឋកិច្ច និងដំឡើងប្រាក់បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។

សម្តេចថ្លែងថា ការកំណត់យកថ្ងៃ ២១ មិថុនាជារៀងរាល់ឆ្នាំ ប្រារព្ធពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជា គឺដើម្បីជាការដឹងគុណូបការៈ ដ៏ឧត្តុងឧត្តមរបស់អតីតយុទ្ធជន បង្ហាញយុវជនជំនាន់ក្រោយ មិនថាប៉ុន្មានឆ្នាំទៅមុខទៀតត្រូវតែបន្តចងចាំ ៕

អត្ថបទដែលជាប់ទាក់ទង