**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់

ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អញ្ជេីញបេីកសិក្ខាសាលា ស្ដីពីវឌ្ឍនភាព ឧត្តមានុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីពនិងការផ្តល់ប្រឹក្សាកម្រិតមធ្យមសិក្សា

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី “វឌ្ឍនភាព ឧត្តមានុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីពនិងការផ្តល់ប្រឹក្សាកម្រិតមធ្យមសិក្សា” នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប។

សិក្ខាសាលានេះ ត្រូវបានប្រារព្ធកម្មវិធីបើកក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងអង្គការភ្លែនអន្ដរជាតិកម្ពុជា គណៈគ្រប់គ្រង និងគ្រូប្រឹក្សាតាមសាលារៀននៃវិទ្យាល័យគោលដៅទាំង១៤ សរុប ៥០នាក់ ស្រី ១៨នាក់។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីចែករំលែកចំណេះដឹង បទពិសោធ វឌ្ឍនភាព ឧត្តមានុវត្តក្នុងការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្តល់ប្រឹក្សា រវាងសាលារៀន និងសាលារៀន និងជាផ្នែកមួយនៃការជួយលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈជាបន្ត ជូនលោកគ្រូ អ្នកគ្រូប្រឹក្សាតាមសាលារៀន និងគណៈគ្រប់គ្រងវិទ្យាល័យគោលដៅទាំង១៤។

គួររំលឹកផងដែរថា នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្រោមការគាំទ្រពីអង្គការភ្លែនអន្ដរជាតិកម្ពុជា បានអនុវត្តគម្រោង “ការលើកកម្ពស់ការអប់រំពេញមួយជីវិត តាមរយៈមគ្គុទ្ទេសក៍អាជីពនិងការផ្ដល់ប្រឹក្សា កម្រិតមធ្យមសិក្សា” ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ផ្ដោតលើគ្រឹះស្ថានមធ្យមសិក្សាគោលដៅចំនួន១៤ ស្ថិតក្នុងខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ គម្រោងនេះ ផ្ដោតលើការពង្រីកការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា នៅកម្រិតមធ្យមសិក្សា និងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ការងារ និងការសិក្សា នៅតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅទាំង១៤ ដើម្បីផ្ដល់មូលដ្ឋានចំណេះដឹង និងការគាំទ្រដល់កុមារ និងក្មេងស្រីក្នុងខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ឱ្យទទួលបានសេវាអប់រំប្រកបដោយសមធម៌ ព្រមទាំងមានលទ្ធភាពកាន់តែប្រសើរក្នុងការរៀបចំផែនការសិក្សា និងកំណត់គោលដៅអាជីពរបស់ខ្លួនទៅថ្ងៃអនាគតបានសមរម្យ៕

អត្ថបទដែលជាប់ទាក់ទង