ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម នៅអគារជាន់ទី៣ ក្បែរផ្សារអូរឫស្សី ខណៈលើដើមទ្រូងជនរងគ្រោះ ពោរពេញទៅដោយស្នាមកាំបិតចាក់

ភ្នំពេញ៖ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងនៅមុននេះបន្តិចថា មានមនុស្សបានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ខណៈនៅលើដើមទ្រូងជនរងគ្រោះ ពោរពេញទៅដោយស្នាមកាំបិតចាក់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំណុចអគារជាន់ទី៣ ខាងកើតផ្សារអូរឫស្សី ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៦៦ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញនារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

