ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីបើកវគ្គបំប៉នជំនាញការងារថ្នាក់ដឹកនាំដល់ស្នងការរង ចំនួន៤ខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបើកវគ្គបំប៉នជំនាញការងារថ្នាក់ដឹកនាំដល់ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងប៉ៃលិន។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង ទទួលធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងប្រតិភូអមដំណើរ, មានការរចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ដែលជាសិក្ខាកាមមកពីខេត្តចំនួន៤ខាងលើ ចំនួន១០២នាក់។
វគ្គបណ្តុះបណ្តាលនេះមានរយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ វគ្គនេះសិក្សាលើមេរៀនចំនួន៤ គឺ៖ ១.តួនាទី ភារកិច្ចរបស់ផែនសណ្តាប់ធ្នាប់សាធារណះ, ២.តួនាទី ភារកិច្ចរបស់ផែនកណ្តាលនគរបាលយុត្តិធម៌ និង ក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌, ៣.តួនាទី ភារកិច្ចរបស់ផែនកណ្តាលសន្តិសុខ និង៤.តួនាទី ភារកិច្ចរបស់ផែនកណ្តាលនគរបាលការពារព្រំដែន ៕

