**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

លោកជំទាវ គឹម សេដ្ឋានី ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី៦ និងប្រគល់ពានរង្វាន់ បណ្ណសរសើរ លិខិតសរសើរ បញ្ចប់ឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត

ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី៦ និងពិធីប្រគល់ពានរង្វាន់ បណ្ណសរសើរ លិខិតសរសើរ បញ្ចប់ឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត និងមានការចូលរួមពី គណៈគ្រប់គ្រង ឯកឧត្តម លោកជំទាវ នាយក នាយិកា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល លោក លោកស្រី និងសិស្សានុសិស្សសរុបប្រមាណ ៣៥០នាក់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ រដ្ឋលេខាធិការប្រចាំការ សូមថ្លែងអំណរគុណចំពោះ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមសម្រេចនូវចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសចំពោះមាតាបិតា អ្នកអាណាព្យាបាលដែលបានខិតខំប្រឹងប្រែងក្នុងការវិនិយោគលើវិស័យអប់រំសម្រាប់បុត្រធីតាកន្លងមក ហើយក៏បានបញ្ជាក់ដែរថា គ្មានអ្វីដែលទទួលបានផលចំណេញជាងការវិនិយោគលើវិស័យអប់រំទេ ថ្វីដ្បិតតែការបណ្ដុះបណ្ដាលធនធានមនុស្សត្រូវប្រើរយៈពេលវែងឆ្ងាយ ហើយត្រូវប្រើនូវថវិកាច្រើន ប៉ុន្តែនេះគឺជាការវិនិយោគមួយដែលទទួលបានផលចំណេញច្រើនបំផុតលើសពីការវិនិយោគផ្សេងៗទៀត។

នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកា
លទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការកសាងមូលធនមនុស្ស នៅតែជាអាទិភាពចម្បងបំផុត ក្នុងគោលបំណងសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសកម្ពុជាដែលបច្ចុប្បន្នជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក៏ដូចជាប្រទេសអភិវឌ្ឍឆ្នាំ២០៥០។

ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សនោះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាទិសដៅកែទម្រង់អាទិភាពជាច្រើន ដើម្បីសម្រេចគោលដៅមួយចំនួនដូចខាងក្រោម៖

(១).បណ្តុះបណ្តាលឱ្យកុមារ យុវជនកម្ពុជាមានមនសិការស្នេហាជាតិ ទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងមានមោទកភាពជាតិ ដើម្បីបង្កើតបាននូវសាមគ្គីភាព និងអត្តសញ្ញាណជាតិ។ នាពេលបច្ចុប្បន្ន អាទិភាពក្នុងកម្រិតនៃការអប់រំបឋមសិក្សាដែលជាការអប់រំដំបូង គឺក្រសួងមានគោលដៅពង្រឹងនូវការលើកកម្ពស់អំណានដំបូង ពោលគឺធ្វើយ៉ាងណាប្រើប្រាស់នូវវិធីសាស្ត្រដែលធ្វើឱ្យសិស្សចេះអាន ចេះសរសេរ និងចេះប្រើប្រាស់ភាសាខ្មែរច្បាស់ស្ទាត់ ពីព្រោះនៅក្នុងដំណាក់កាលដំបូងនៃការអប់រំនៅមត្តេយ្យ ឬបឋមសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ នេះ គឺជាកត្តាកំណត់នៃការសិក្សារបស់សិស្សានុសិស្សគ្រប់រូប រហូតដល់បញ្ចប់ភូមិសិក្សានាពេលអនាគត។ ប្រសិនបើក្មួយៗអាចទទួលបាននូវការសិក្សាអំណានដំបូង និងគណិតដំបូង សិស្សានុសិស្សនឹងអាចចាប់យកជំនាញ STEM បច្ចេកវិទ្យា ការចេះភាសាច្បាស់ទាំងភាសាជាតិ និងភាសាអន្តរជាតិ ក៏ដូចជាមូលដ្ឋានគណិតវិទ្យា គឺមានសារៈសំខាន់ខ្លាំងក្នុងការសម្រេចនូវគោលដៅសម្រាប់សិស្សានុសិស្ស។
(២). ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់អ្នកសិក្សា ដើម្បីទទួលបានតុល្យភាពរវាងការអភិវឌ្ឍវិជ្ជាសម្បទា កាយសម្បទា ចរិយាសម្បទា និងបំណិនសម្បទាឆ្លុះបញ្ចាំងនូវភាពគ្រប់ជ្រុងជ្រោយនៃការអប់រំ។

(៣). ការផលិតនូវធនធានមនុស្សដែលមានចំណេះដឹង បំណិន និងសមត្ថភាពដែលស្របទៅតាមតម្រូវការ ការងារ អាចប្រកួតប្រជែងនៅថ្នាក់តំបន់ និងសកលោក កម្មវិធីសិក្សា (IB) ចាប់ពីកម្រិតមត្តេយ្យ រហូតដល់មធ្យមសិក្សាទុតិយភូមិដែលទទួលបានការអនុញ្ញាតផ្តល់នូវការសិក្សាកម្មវិធី (IB) នេះ ដែលជាកម្មវិធីមួយដែលទទួលស្គាល់ទូទាំងពិភពលោក ដែលបណ្ដុះនូវបំណិនទន់ ឬបំណិនសតវត្សរ៍ទី២១ ដែលធ្វើឱ្យសិស្សានុសិស្សមានសមត្ថភាពក្នុងការធ្វើការងារជាក្រុម ការទំនាក់ទំនង មានបំណិនសង្គម មានបំណិនផ្នែកបច្ចេកវិទ្យា មានការត្រិះរិះពិចារណា មានគំនិតផ្ដួចផ្ដើមថ្មី អាចចេះដោះស្រាយបញ្ហាផ្សេងៗដែលទាំងអស់នេះអាចប្រែក្លាយក្មួយៗទៅជាផ្នែកមួយនៃដំណោះស្រាយរបស់ប្រទេស របស់សង្គម និងរបស់ពិភពលោក។

សារជាថ្មីម្តងទៀត តាងនាមប្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ រដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណដល់ គណៈគ្រប់គ្រង ឯកឧត្តម លោកជំទាវ នាយក នាយិកា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល ទាំងអស់ដែលតែងតែចូលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ កម្ពុជាឱ្យកាន់តែរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង