**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បង្ហាញពីលទ្ធផល នៃដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់សិង្ហបុរី

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញសមិទ្ធផលសំខាន់ៗ នៃដំណើរបំពេញទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសិង្ហបុរី ក៏ដូចជាលទ្ធផល នៅក្នុងជំនួបទ្វេភាគីរវាង សម្តេចធិបតី ជាមួយមេដឹកនាំថ្នាក់ដឹកនាំសិង្ហបុរីផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានលើកឡើងថា ប្រទេសសិង្ហបុរីជាប្រទេសទី៥ ក្នុងចំណោមសមាជិកអាស៊ាន ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ច ហើយនេះក៏ជាជំនួបលើកដំបូងរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីថ្មី នៃសាធារណរដ្ឋសិង្ហបុរីផងដែរ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ អ្វីដែលសំខាន់ គឺភាគីទាំងពីរមានគូសបញ្ជាក់រួមគ្នានូវភាពរឹងមាំ និងយូរអង្វែងនូវទំនាក់ទំនង រវាងគ្នា ត្បិតចំណងការទូតកម្ពុជា-សិង្ហបុរី នឹងមានអាយុ៦០ឆ្នាំ នៅឆ្នាំក្រោយ២០២៥ ក្នុងន័យនេះកម្ពុជា-សិង្ហបុរី ឯកភាពគ្នាបន្តពិគ្រោះថ្នាក់នយោបាយ ជាទៀងទាត់រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសសិង្ហបុរី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនៅលើគ្រប់វិស័យសំខាន់ៗមួយចំនួន។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានថ្លែងថា តាមរយៈជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំសិង្ហបុរី គឺបានផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម សន្តិសុខស្បៀងអាហារ ភាគីកម្ពុជា ស្នើឱ្យក្រសួងពាណិជ្ជកម្ម និងស្ថានទូតសិង្ហបុរី នៅកម្ពុជា បន្តសន្ទនាគ្នាជាប្រចាំ ដើម្បីបន្តផ្លាស់ប្តូរព័ត៌មាន នៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានលើកឡើងថា ភាគីកម្ពុជា ក៏បានស្នើឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា និងទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី បន្តពង្រឹងសហប្រតិបត្តិការរវាងគ្នា ពីព្រោះកម្ពុជា អាចជួយផ្គត់ផ្គង់អង្ករ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ។ល។ និង។ល។ ដល់សិង្ហបុរី ដែលត្រូវពង្រឹងជាប្រចាំសមត្ថភាពរបស់ខ្លួននៅក្នុងវិស័យសន្តិសុខស្បៀងអាហារ។ ធ្វើបែបនេះនឹងអាចឱ្យសិង្ហបុរី និងកម្ពុជា នឹងអាច​បង្កើនបរិមាណនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នា ដែលកាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ បានកើនជាលំដាប់។

នៅលើវិស័យទំនាក់ទំនងប្រជាជន និងប្រជាជន, ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានឱ្យដឹងថា កម្ពុជា-សិង្ហបុរី បានប្តេជ្ញាបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា។ ដោយក្នុងនោះសិង្ហបុរី បានសន្យាជួយកម្ពុជា កសាងមូលធនមនុស្ស។ កម្ពុជា និងសិង្ហបុរី ក៏បានអបអរសាទរនូវចំនួនអ្នកទេសចរណ៍សិង្ហបុរី អញ្ជើញទៅទស្សនានៅកម្ពុជា និងចំនួនទេសចរណ៍កម្ពុជា ទៅទស្សនានៅសិង្ហបុរី។

ចំពោះវិស័យសន្តិសុខ និងថាមពល, កម្ពុជា និងសិង្ហបុរី បានរួមគ្នាអបអរសាទរ ចំពោះដំណើរការទៅមុខរលូនល្អនូវគម្រោងខ្សែបញ្ជូនថាមពលអគ្គិសនី តាមដីគោក នឹងបន្ទាបមកទៀតបាតសមុទ្រឡាវ កម្ពុជា និងសិង្ហបុរី។

ចំពោះវិស័យការពារ និងសន្តិសុខ, កម្ពុជា និងសិង្ហបុរី សម្រេចពង្រឹងសហប្រតិបត្តិការរវាងគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមអ៉ិនធឺណែត និងការឆបោកតាមប្រព័ន្ធអ៉ីធឺណែតជាដើម។ កម្ពុជា ក៏បានបញ្ជាក់ប្រាប់សិង្ហបុរីថា ខ្លួនបានត្រៀមខ្លួនពង្រឹងសហប្រតិបត្តិការយោធា ជាអាទិ៍ រវាងបណ្តាអង្គភាពកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងភេរវកម្ម។

កម្ពុជា និងសិង្ហបុរី ក៏បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមកម្ពុជា និងក្រសួងទូរគមនាគម និងព័ត៌មានសិង្ហបុរី។ ព្រមទាំងបានប្រកាសដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី ៕

អត្ថបទដែលជាប់ទាក់ទង