**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់៖ កម្ពុជា គ្រាន់តែសិក្សាពីគំរូខ្លាំងរបស់សិង្ហបុរី ប៉ុន្តែមិនយកតម្រាប់តាម១០០ភាគរយនោះទេ

ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ប្រទេសកម្ពុជា គ្រាន់តែសិក្សាអំពីគំរូខ្លាំងរបស់ប្រទេសសិង្ហបុរី ប៉ុន្តែកម្ពុជានឹងមិនយកតម្រាប់តាម១០០ភាគរយនោះទេ។ មូលហេតុដែលឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានអះអាងយ៉ាងដូច្នេះ ដោយសារតែឯកឧត្តមយល់ឃើញថា សិង្ហបុរីជាសិង្ហបុរី ឯកម្ពុជាជាកម្ពុជា ដែលមានវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងផ្នត់គំនិតប្រជាជនមិនដូចគ្នានោះទេ។ ការលើកឡើងរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសសិង្ហបុរី រយៈពេល២ថ្ងៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត ច្បាស់ជាចាប់អារម្មណ៍ នេះជាការពិត ហើយច្បាស់ជាចង់រៀនសូត្រ ជុំវិញគំរូអភិវឌ្ឍនៃសាំងហ្គាព័រ ប៉ុន្តែកម្ពុជាគ្មានបំណងចង់ធ្វើតាមសាំងហ្គាព័រ១០០ភាគរយ គ្មានបំណងធ្វើតម្រាបតាមសាំងហ្គាព័រនោះទេ ពីព្រោះកម្ពុជាជាកម្ពុជា សិង្ហបុរីជាសិង្ហបុរី ប្រជាជនកម្ពុជាជាប្រជាជនកម្ពុជា ប្រជាជនសិង្ហបុរីជាប្រជាជនសិង្ហបុរី។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានបន្តថា វប្បធម៌ ប្រវត្តិសាស្ត្រ ផ្នត់គំនិតនៃប្រជាជនសិង្ហបុរី មិនដូចគ្នាទាល់តែសោះ នឹងវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រកម្ពុជា ម្ល៉ោះហើយយើងអាចយកចំណុចខ្លាំងមកអនុវត្ត ប៉ុន្តែត្រូវចៀសវាង ហើយនេះជាការណ៍មួយ សម្តេចធិបតីធ្លាប់លើកឡើងថា យ៉ាងច្បាស់ យើងគួរចៀសវាងយកគំរូប្រទេសណាមួយ ១០០ភាគរយ ឬ២០០ភាគរយ យកចំណុចខ្លាំងមកសិក្សា ហើយអនុវត្តតាម។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានប្រៀបធៀបថា ប្រទេសសិង្ហបុរី​តាំងពីបង្កើតរដ្ឋនៅឆ្នាំ១៩៦៥មក មិនដែលធ្លាប់ជួបនូវសង្គ្រាមនោះទេ សូម្បីតែអស្ថិរភាពនយោបាយក៏សិង្ហបុរី មិនដែលស្គាល់នោះដែរ។ បើប្រទេសនេះលង់ខ្លួនដូចកម្ពុជា ក្នុងសង្គ្រាមឥណ្ឌូចិនទី២ រួចហើយឆ្លងកាត់សង្គ្រាមឥណ្ឌូចិនទី៣ ហើយឆ្លងកាត់របបប្រល័យពូជសាសន៍ ម្ល៉េះនឹងខ្ទេចដូចកម្ពុជាអតីតកាលដែរ ៕

អត្ថបទដែលជាប់ទាក់ទង