**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel (Keppel’s Infrastructure@Changi) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា អគារ Keppel’s Infrastructure@Changi ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយក្នុងការផ្តល់នូវដំណោះស្រាយនានាដល់អ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ អគារនេះគឺជាគំរូសម្រាប់ការរចនាអគារប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងការប្រើប្រាស់ថាមពល ការប្រើប្រាស់ទឹក និងប្រព័ន្ធត្រជាក់ នៅក្នុងសិង្ហបុរី ព្រមទាំងបង្ហាញពីភាពច្នៃប្រឌិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តល់នូវដំណោះស្រាយដ៏មានតម្លៃ និងប្រសិទ្ធភាព សម្រាប់អនាគតប្រកបដោយនិរន្តរភាព។

អគារ Keppel’s Infrastructure@Changi មានចំណុចពិសេសៗមួយចំនួន រួមមាន៖ (១) ប្រសិទ្ធភាពថាមពល៖ អគារនេះត្រូវបានរៀបចំយ៉ាងទំនើបលើប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្យល់ចេញចូល ដែលធ្វើឱ្យមានប្រសិទ្ធភាពថាមពលខ្ពស់ (២) ការបង្កើតថាមពលកកើតឡើងវិញ៖ អគារនេះត្រូវបានបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត ដើម្បីបង្កើតថាមពលកកើតឡើងវិញនៅនឹងកន្លែង (៣) បច្ចេកវិទ្យាឆ្លាតវៃ៖ អគារនេះប្រើប្រាស់ឧបករណ៍ឆ្លាតវៃដូចជា ឧបករណ៍ចាប់សញ្ញាអំពូល LED និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការសាកយានយន្តអគ្គិសនី (៤) ការរចនាប្រកបដោយនិរន្តរភាព៖ អគារនេះរួមបញ្ចូលឧបករណ៍ប្រើប្រាស់ទឹកដោយសន្សំសំចៃ ប្រព័ន្ធស្តុកទឹកភ្លៀង និងសម្ភារៈសម្រាប់ការសាងសង់ប្រកបដោយនិរន្តរភាព និង (៥) អគារបៃតង៖ អគារនេះមានលក្ខណៈបៃតងយ៉ាងទូលំទូលាយ ដែលរួមចំណែកដល់ការបង្កើតបរិយាកាសត្រជាក់ ប្រកបដោយផាសុកភាព ៕

អត្ថបទដែលជាប់ទាក់ទង