ទាស់សម្តីគ្នា ក្នុងវង់ផឹកស៊ី ប្អូនប្រុស យកកាំបិតចិតបន្លែរចាក់បងប្រុសបង្កើតខ្លួនឯង បណ្តាលឲ្យស្លាប់ ក្នុងបន្ទប់ជួល

ភ្នំពេញ៖ មានករណីឃាតកម្ម មួយកើតឡើង ដោយបុរសម្នាក់ យកកាំបិតចុងស្រួចចាក់សម្លាប់បងប្រុសបង្កើតរបស់ខ្លួននៅបន្ទប់ជួល នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០១:០០នាទីកណ្តាលអាធ្រាត្រ ស្ថិតនៅមុខបន្ទប់ជួលខាងកើតសាលាចំការកៅស៊ូក្រុមទី១៣ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មានឃាតកម្មចាក់នឹងកាំបិតចុងស្រួចមួយបានកើតឡើងប្រព្រឹត្តដោយជនសង្ស័យ១នាក់ឈ្មោះ ប៉ុន ភារម្យ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុក្រុមទី១៣ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បានយកកាំបិតចិតបន្លែចុងស្រួចដងជ័រពណ៌លឿង ចា.ក់ទៅលើឈ្មោះ ប៉ុន ភារិទ្ធ ជាបងបង្កើត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ សន្តិសុខឯកជន បច្ចុប្បន្នស្នាក់នៅបន្ទប់ក្បែរគ្នា ត្រូវក្រោមក្លៀកខាងស្តាំ០១កាំបិត ,ដើមដៃស្តាំ០១កាំបិត បណ្តា លឲ្យស្លាប់នៅនឹងកន្លែង ។ វត្ថុតាងចាប់យកបាន កូនកាំបិតចុងស្រួច ដងជ័រពណ៌លឿង០១ ( អាវុ.ធធ្វើសកម្មភាព) ។ តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ប៉ុន ភារម្យ បានឆ្លើយសារភាពថា«ខ្លួនពិតជាបានយកកាំបិតចិតបន្លែ ចុងស្រួចចេញពីបន្ទប់របស់ខ្លួនមកចាក់ទៅលើបងប្រុសបង្កើតឈ្មោះ ប៉ុន ភារិទ្ធ ពិតប្រាកដមែន ដោយមូលហេតុគាត់បានយកកាំបិតផ្គាក់មករកកាប់ខ្ញុំមុនក្នុងពេលផឹកស៊ីស្រវឹងទាស់ពាក្យសំដីគ្នាដែលមានគ្នា៣នាក់ជាមួយប្រពន្ធគាត់នៅមុខបន្ទប់គាត់»។ បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញ បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសុំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ ចាត់ការបន្ត តាមនីតិវិធីច្បាប់៕

