**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

សារមន្ទីរជាតិ នឹងរៀបចំពិព័រណ៍ «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកកម្ពុជាវិញ» រយៈពេលកន្លះឆ្នាំ


ភ្នំពេញ៖ ដើម្បីអបអរព្រះរាជ្រពិធីចម្រើនព្រះជន្មហ្លួងម៉ែ សារមន្ទីរជាតិ នឹងរៀបចំបើកពិព័រណ៍ «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ដោយគិតចាប់ពីថ្ងៃទី១៨ ខែមិថុនា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

សារមន្ទីរជាតិកម្ពុជានៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានជូនដំណឹងថា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សារមន្ទីរជាតិកម្ពុជា មានកិត្តិយសជម្រាបជូនសាធារណជនមេត្តាជ្រាបថា សារមន្ទីរជាតិកម្ពុជានឹងបើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ចាប់ពីថ្ងៃអង្គារទី១៨ ខែមិថុនា ដល់ថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០២៤»។

គួរជម្រាបថា បើតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អំពីសារមន្ទីរជាតិកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ បង្ហាញថា សារមន្ទីរជាតិនៅរាជធានីភ្នំពេញជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌​ និងប្រវត្តិសាស្ត្រ​ដ៏សំខាន់។

សារមន្ទីរជាតិមានរក្សាទុក​រូបសំណាក និង​ភស្ដុតាងប្រវត្តិសាស្ត្រ​កម្ពុជា ចំនួនជាង​១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ​ សម័យអង្គរ និងសម័យក្រោយៗមកទៀត។

សារមន្ទីរ​ជាតិ​នេះ ​ត្រូវ​បាន​កសាងនៅថ្ងៃទី១៥ ខែ​សីហា ឆ្នាំ១៩១៧​ តាម​របៀប​ស្ថាបត្យកម្ម ​ប្រពៃណីខ្មែរ ​ហើយ​ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០ ​​ដោយ​ព្រះបាទ​ស៊ី​សុវត្ថិ។​ ​ផ្នែកខាងក្នុង​នៃសារមន្ទីរ​ជាតិ​ មាន​តម្កល់​វត្ថុ​បុរាណ​សល់​តាំងពី​សម័យ​មុន​អង្គរ​​ និង​សម័យ​អង្គរ ជាការប្រមូល​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​ ធ្វើការ​ស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ​​សិល្បៈ​ ​សាសនា​បុរាណវិទ្យា​ខ្មែរ​តាំងពី​សតវត្ស​រ៍ទី​៤ ​រហូត​ដល់​សតវត្ស​រ៍ទី​១៣​។ ​​ផែ្អកតាមសិ្ថតិនៃភ្ញៀវក្នុងស្រុកទស្សនា សារមនី្ទរជាតិ​បង្ហាញ​ថា កំណើតភ្ញៀវក្នុងស្រុកចាប់​កើនខ្ពស់ពីឆ្នាំ១៩៩៧មក ហើយកំណើននេះកើនឡើងខ្ពស់ ជាងភ្ញៀវបរទេស។ សិ្ថតិនេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា ​ប្រជាពលរដ្ឋខែ្មរ​បាន​ចាប់​អារម្មណ៍​កាន់តែ​ច្រើន​ឡើង​ចំពោះវិស័យសិល្បៈ វប្បធម៌‌ខែ្មរ ពិសេសនិស្សិតដែលមកពីបណ្តាស្ថាប័នអប់រំខេត្តក្រុងនានា។

ក្នុងទិសដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសិល្បៈ​វប្បធម៌‌ខែ្មរ​ជាពិសេស​សំដៅ​ចំពោះយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី។ សារមនី្ទរបានផ្តល់ឱកាសបម្រើជូនសិស្សនិស្សិតព្រះសង្ឃ និងកងទ័ពចូលទស្សនាដោយឥតគិតថៃ្ល។ ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវទិញ​សំបុត្រក្នុងតមៃ្លទាប ប្រាំរយរៀលបើបៀ្របធៀបទៅនឹងតមៃ្លសំបុត្រចូលទស្សនាសម្រាប់ជនបរទេស ដែលមានតមៃ្ល២ដុល្លារ។ ក្នុង​ចំណោម​ភ្ញៀវ​ទស្សនា​សារមនី្ទរជាតិ​ក៏​មាន​ភ្ញៀវ​ជា​គ​ណៈប្រតិភូ ក្នុងស្រុក និងបរទេសចូលទស្សនា សារមនី្ទរជាតិជាផ្លូវការដែរ ៕

អត្ថបទដែលជាប់ទាក់ទង