**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង

ឯកឧត្ដម សួស ប្រាថ្នា៖ រយៈពេល ៩ខែ នៃអាណត្តិទី៧នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត រកចំណូលបានជិត ២០លានដុល្លារ ពីការផ្ដល់សេវា

ភ្នំពេញ៖ ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ឧសភា ឆ្នាំ២០២៤ ពោលគឺ៩ខែនៃអាណត្តិទី៧នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាបាន៦០១,២៧៦សេវា និងទទួលបានចំណូលសរុប ៧៧,៥៧៣,៦៤៨,៩១៣រៀល ដែលស្មើនឹងជាង ១៩,៣លានដុល្លារអាមេរិក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការផ្ដល់សេវានៅច្រកចេញចូលតែមួយ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម សួស ប្រាថ្នា ក៏បានបង្ហាញពីវឌ្ឍនភាពក៏ដូចជាសមិទ្ធផលដែលសម្រេចបាន ក្នុងរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយលោកបានថ្លែងបែបនេះថា៖​ «ចំពោះសមិទ្ធផលការងារសម្រេចបាននៅក្នុងរយៈពេល៩ខែ សម្រាប់រដ្ឋាភិបាលនីតិកាលទី៧នេះ គឺគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ គឺអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ៦០១,២៧៦សេវា និងទទួលបានចំណូលសរុប ៧៧,៥៧៣,៦៤៨,៩១៣រៀល ដែលសមមូលនឹងប្រាក់ដុល្លារចំនួន ១៩,៣៩៣,៤១២ដុល្លារ ហើយក្នុងនោះវិស័យដែលផ្ដល់សេវានិងទទួលបានចំណូលច្រើនជាងគេ គឺវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់វិស័យដែលផ្ដល់សេវានិងទទួលបានចំណូលតិចជាងគេគឺវិស័យពាណិជ្ជកម្ម»។

ឯកឧត្ដម សួស ប្រាថ្នា បន្តថា ចំពោះការិយាល័យច្រកចេញចូលតែមួយនៅក្រុង ស្រុក ខណ្ឌ បច្ចុប្បន្ន កំពុងផ្ដល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង៣០០សេវា ដល់វិស័យចំនួន១៧ ដូចជាវិស័យទេសចរណ៍, វប្បធម៌, ពាណិជ្ជកម្ម, សាធារណការ, ឧស្សាហកម្ម, សំណង់, កសិកម្ម, សុខាភិបាល, អប់រំ, រ៉ែ និងថាមពល, បរិស្ថាន, ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ធម្មការ និងសាសនា, អត្រានុកូលដ្ឋាន, នីត្យានុកូលកម្ម, រដ្ឋបាល និងវិស័យការងារការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី។

អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានបន្ថែមថា គិតចាប់ពីឆ្នាំ២០០៥ មកដល់ឆ្នាំ២០២៣ ការិយាល័យក្រុង ស្រុក ខណ្ឌ បានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុប ១៥,៧៣,២០៨សេវា និងទទួលបានចំណូលសរុបចំនួន ១៥៩,៣៩៧,៥៥០,៧៦០រៀល ដែលសមមូលនឹងប្រាក់ដុល្លារសរុប ៣៩,៨៤៩,៣៨៧ដុល្លារ។

ឯកឧត្ដមលើកឡើងថា ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេល៩ខែ ក្នុងអាណត្តិទី៧នេះវិញ ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន ២,៤២១,៨៩៦សេវា ហើយទទួលបានចំណូលសរុប ៨,០៨៧,៥៧៩,០៣៤រៀល ដែលសមមូលនឹងប្រាក់ដុល្លារចំនួន ២,០២១,៨៩៤ដុល្លារ។ នៅក្នុងនោះវិស័យដែលផ្ដល់សេវានិងទទួលបានប្រាក់ចំណូលច្រើនជាងគេគឺ វិស័យសូរិយោដី និងវិស័យដែលផ្ដល់សេវានិងប្រាក់ចំណូលទទួលបានតិចជាងគេគឺ វិស័យពាណិជ្ជកម្ម។

បន្ថែមពីនេះឯកឧត្ដម សួស ប្រាថ្នា គូសបញ្ជាក់ថា សម្រាប់រដ្ឋបាលច្រកចេញចូលតែមួយថ្នាក់ឃុំ/សង្កាត់ បាននិងកំពុងដាក់ឱ្យដំណើរការនូវយន្តការច្រកចេញចូលតែមួយនេះ ខណៈដែលអគ្គនាយកដ្ឋានរដ្ឋបាល បានចេញលិខិតជូនដំណឹងដល់រដ្ឋបាលថ្នាក់ខេត្តទាំងអស់ ដើម្បីគាំទ្រការរៀបចំរដ្ឋបាលច្រកចេញចូលតែមួយនេះនៅថ្នាក់ឃុំ/សង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយបានផ្សព្វផ្សាយតាំងពីឆ្នាំ២០២២កន្លងមក ដែលក្នងនោះមានសេវាចំនួន២៣ កំពុងដាក់ឱ្យអនុវត្តនៅច្រកចេញចូលតែមួយថ្នាក់ឃុំ/សង្កាត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង