**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អាគារទីចាត់ការ និងសាលប្រជុំ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យអង្គប្រជុំ ក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្មពូន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អាគារទីចាត់ការ អគារសាលប្រជុំនិងជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអង្គប្រជុំ ឋិតក្នុងឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

នៅក្នុងឃុំថ្មពូនមានសាលាចំនួន២ កន្លែង និងមត្តេយ្យសហគមន៍ចំនួន៤ កន្លែងដោយក្នុងនោះអនុវិទ្យាល័យមាន១កន្លែង មានទីតាំងជាមួយនឹងសាលាបឋមសិក្សាអង្គប្រជុំ ដែលមាន ៥បន្ទប់ស្មើនឹង ៣ថ្នាក់ មានសិស្សសរុបចំនួន ១៤៧ នាក់ ស្រី ៧៥នាក់ និងមានគ្រូចំនួន ៥ នាក់ ស្រី៣នាក់។ សាលាបឋមសិក្សាអង្គប្រជុំមាន ១២បន្ទប់ស្មើនឹង ១៦ថ្នាក់ មានសិស្សសរុបចំនួន ៥៣៤នាក់ ស្រីចំនួន ២២១នាក់ មានគ្រូសរុបចំនួន ១៣នាក់ ស្រី ៥នាក់។ ក្នុងនោះមត្តេយ្យសិក្សាមានចំនួន ៣បន្ទប់ស្មើនឹង ៣ថ្នាក់ មានសិស្សចំនួន ៩៨នាក់ ស្រី៥៤នាក់ មានគ្រូចំនួន ៣នាក់ ស្រី៣នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានមានប្រសាសន៍ថា ការកសាងទីចាត់ការ និងបណ្ដាល័យនាពេលនេះ មិនមែនជារឿងចៃដន្យនោះទេ គឺជាការរួមចំណែកក្នុងវិស័យអប់រំនៅកម្ពុជា ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដែលមានសម្ដេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្ដោតទៅលើការពង្រឹងគុណភាពអប់រំ ការបណ្ដុះបណ្ដាលជំនាញ និងការលើកកម្ពស់សុខុមាលភាពប្រជាជន។

ឯកឧត្តម ឃឹង សារ៉ាត់ បានបញ្ជាក់បន្ថែមថា នៅក្នុងអតីតកាលដ៏ខ្មៅងងឹត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាជនកម្ពុជា គឺមិនមានឱកាសក្នុងការទទួលយកការអប់រំសិក្សា ដើម្បីទទួលបាននូវចំណេះដឹងនោះឡើយ ពោលគឺសូម្បីតែសិទ្ធិរស់រានមានជីវិត ក៏មិនទទួលបានផងដែរ។ ដោយឡែក ដោយមានការខិតខំប្រឹងប្រែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកអាយុជីវិតធ្វើជាដើមទុន ដើម្បីប្ដូរយកសន្តិភាព ជូនជាតិមាតុភូមិ ជាពិសេសជូនប្រជាជនកម្ពុជាទាំងមូល ទើបក្មួយៗជាសិស្សានុសិស្ស អាចមានឱកាសចូលសិក្សា រៀនសូត្រក្រេបយកចំណេះដឹង ប្រកបដោយគុណភាពនាពេលនេះ។ ជាមួយគ្នានេះសន្តិភាព បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍជឿនលឿនឥតឈប់ឈរ លើគ្រប់វិស័យ ដូច្នេះបើទោះជាស្ថិតក្នុងតម្លៃណាក៏ដោយយើងទាំងអស់គ្នា ត្រូវតែការពារសន្តិភាព ដែលកំពុងមានក្នុងពេលបច្ចុប្បន្ននេះ ឱ្យស្ថិតថេរគង់វង្សតទៅអនាគត ដោយមិនឲ្យជនណាម្នាក់មកបំផ្លាញសន្តិភាព ដែលកំពុងមាននេះឡើយ។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្មពូន និងលោកជំទាវ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ បាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ៩៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ និងថវិកា១ម៉ឺនរៀល សិស្សានុសិស្សចំនួន ៦៨នាក់ ក្នុងម្នាក់ទទួលបានសម្ភារៈសិក្សា មានប៊ិច ខ្មៅដៃ សៀវភៅ ព្រមទាំងថវិកាចំនួន ៥ ពាន់រៀល លោកគ្រូអ្នកគ្រូចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងបានឧបត្ថម្ភដល់មន្ត្រីសាលាឃុំ និងប្រជាការពារនូវថវិកាមួយចំនួនផងដែរ ដោយថវិកាចំណាយសរុបចំនួនប្រមាណជាង ៦,៥០០ (ប្រាំងមួយពាន់ប្រាំរយ) ដុល្លាអាមេរិក។

សូមជម្រាបជូនថា អគារទីចាត់ការ និងសាលប្រជុំដែលបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នាពេលនេះ គ្រោងនឹងប្រើររយៈពេលសាងសង់ចំនួន ៣ខែ ចំណាយថវិកាសរុបចំនួន ៧២,៥០០ (ប្រាំពីរម៉ឺនពីរពាន់ប្រាំរយ) ដុល្លារអាមេរិក ដែលជាអំណោយសប្បុរសដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ៕

អត្ថបទដែលជាប់ទាក់ទង