Banking Malware ជាកម្មវិធីបង្កប់នូវមេរោគដែលបានរចនាឡើងជាពិសេស និងកំណត់គោលដៅវាយប្រហារទៅលើសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារតាមរយៈអនឡាញ

ភ្នំពេញ៖ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានបញ្ជាក់ថា Banking Malware ជាកម្មវិធីបង្កប់នូវមេរោគដែលបានរចនាឡើងជាពិសេស និងកំណត់គោលដៅវាយប្រហារទៅលើសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារតាមរយៈអនឡាញ ។
នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បន្ថែមថា គោលដៅលួចយកទិន្នន័យសំខាន់ៗរបស់ជនរងគ្រោះមានដូចជា លេខគណនី លេខកូដសម្ងាត់ លេខកូដអត្តសញ្ញាណផ្ទាល់ខ្លួន (PINs), លេខសម្ងាត់របស់កាតធនាគារ ( Visa Card, Master Card ជាដើម)៕

