**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

កូនស្រីរៀបរាប់ទាំងទឹកភ្នែក រឿងម្តាយប្តឹងលក់ផ្ទះ និងដេញកូនចេញពីផ្ទះយ៉ាងវេទនា

ភ្នំពេញ៖ ក្រោយរៀបរាប់ប្រាប់ទាំងស្ទើស្រក់ទឹកភ្នែកប្អូនស្រីម្នាក់បានឲ្យដឹងថា ម្តាយខ្លួនបានសម្រេចលក់ផ្ទះមួយខ្នងដែលជាកេរ្តិ៍នៃការចាប់ដៃគ្នាជាមួយប្តីដោយមិនបានប្រាប់ហេតុផលមួយមាត់ ព្រមទាំងដេញកូនៗចេញពីផ្ទះយ៉ាងវេទនា។

ក្នងវ័យជាង២០ ឆ្នាំឈ្មោះ សោម ស្រី នាថ ហៅក្រៅ ម៉ាលី ( ជាបងស្រី )នឹងមានប្អូនប្រុសម្នាក់ឈ្មោះ សោម តុលា  ភេទប្រុសបាននិយាយរៀបរាប់អំពីរឿងរ៉ាវគ្រួសារដែលមានការលែងលះគ្នា  ប្ដឹងផ្ដល់គ្នាឡេីងតុលាការ ។

ម៉ាលីបានលើកឡើងថាដេីមឡើយគ្រួសាររបស់ពួកគាត់ រស់នៅប្រកបដោយសុភមង្គល មិនដែលមានរឿងរកាំរកុះឡេីយ ។ តែមួយរយៈក្រោយមក ម្ដាយរបស់គាត់ មានអាការៈប្លែកខុសប្រក្រតី ហើយតែងតែរករឿងលែងលះគ្នា ជាមួយឪពុករបស់ខ្ញុំ ។ រហូតមានការប្ដឹងផ្ដល់គ្នា  ឡើងតុលាការ ១ ដងជា ២ ដង ដែលភាគីខាងម្ដាយរបស់ខ្ងុំ បានសរសេរពាក្យបណ្ដឹងបំភ្លៃការពិត ថាឪពុករបស់ខ្ញុំ ប្រេីប្រាស់អំពេីហិង្សាទៅលេីគាត់ នឹង រៀបអាពាហ៍ពិពាហ៍ដោយមិនមានសំបុត្រអាពាហ៍ពិពាហ៍ដែលបញ្ជាក់ដោយអាជ្ញាធរ ។

ម៉ាលីបានឲ្យដឹងថាតុលាការក៏បានកោះហៅឪពុក ឲ្យចូលទៅបំភ្លឺ នៅពេលដែលឪពុករបស់ខ្ញុំ  ប្អូនខ្ញុំ នឹងខ្ញុំ ចូលទៅបំភ្លឺ ហើយក៏បង្ហាញភស្តុតាងមួយចំនួនដូចជា៖ សំបុត្រអាពាហ៍ពិពាហ៍ -ល- ។ ខាងគេក៏សុំថត ឯកសារទាំងនោះទុក ហើយក្រោយមក ភាគីខាងម្ដាយរបស់ខ្ញុំ ក៏រៀបចំឯកសារពាក្យបណ្តឹងថ្មី ដោយបញ្ចូលសំបុត្រអាពាហ៍ពិពាហ៍ជាដេីម -ល- ទៅជាមួយ ។ហើយក្រោយមកតុលាការក៏បាន កាត់ក្ដីអោយខាងឪពុករបស់ខ្ញុំចាញ់ ដោយត្រូវអោយភាគីខាងម្ដាយ ប្រគល់លុយអោយខាងឪពុក ដេីម្បីចុះចេញពីផ្ទះ ។   ប៉ុន្តែម្ដាយរបស់ខ្ញុំមិនមានលុយ ប្រគល់អោយឪពុករបស់ខ្ញុំនោះទេ ហើយគាត់ក៏សម្រេចចិត្តលក់ផ្ទះ ដោយមិនពិភាក្សាជាមួយកូនៗនោះទេ ។ ហើយគាត់ក៏ដឹងដែរថា ប្រសិនបើលក់ផ្ទះនឹងទៅ កូនៗនឹងគ្មានទីជំរកនោះទេ ។ គាត់ក៏បានឲ្យអាជ្ញាធរ មកដេញពួកខ្ងុំចេញពីផ្ទះ។

ម៉ាលីនិយាយទាំងទឹកមុខស្រងូតស្រង៉ាត់ថា៖”សព្វថ្ងៃនេះ ពួកខ្ញុំកំពុងស្នាក់អាស្រ័យជាមួយគេ ទាំងវេទនា “។

ទាំងទឹកមុខក្រៀបក្រំម៉ាលីថាខ្ញុំទទួលបានអយុត្តិធម៌ណាស់បង ព្រោះថាតាំងពីកើតជាមួយគ្រួសារមកគ្មានសុភមង្គលនោះទេ។ ពោលគឺខ្ញុំរស់នៅជាមួយឪពុកម្តាយមែន តែឪពុកជាអ្នកមើលថែរហូត ម្តាយគ្រាន់តែអ្នកផ្តល់លុយតែប៉ុណ្ណោះ។

ម៉ាលីបាននិយាយទៀតថា តាំងពីដើមឡើងពួកគេនិងក្រុមគ្រួសាររស់មិនដែលមានទំនាស់ទេ តែមួយពេលក្រោយមក ម្តាយរបស់នាងមានភាពប្លែក រហូតដល់បណ្តេញកូនៗនិងប្តីចេញពីផ្ទះដោយគ្មានមូលហេតុ។ លើសពីនេះបានលក់ផ្ទះរហូតដល់មានតតាំងក្តីគ្នាដល់ស្ថាប័នតុលាការ តែទោះបីជាមានការតស៊ូមតិទាំងមានមេធាវីការពារក្តីយ៉ាងណាក្តីក៏តុលាការបានកាត់សេចក្តីឲ្យឪពុកខ្លួនចាញ់ទាំងគាត់(ឪពុក)បាននិយាយអ្វីទាំងអស់។ដែលធ្វើតាមពាក្យគេថាឬឲ្យនិយាយថាកុំនិយាយស្តាប់តាមគេ។

ម៉ាលីនិយាយទៀតថាតុលាការហាក់ដូចជាអយុត្តិធម៌សម្រាប់រូបគេនិងឪពុកខ្លួនណាស់ព្រោះថាម្តាយគេបានប្តឹងទៅតុលាការមិនស្របតាមនីតិវិធីច្បាប់នោះទេ(ដូចជាមានការរៀបចំដើម្បីធ្វើស៉ីឪពុកខ្លួន)។ ដោយសារពេលខ្លះបានប្រកាសនិងបន្លំឬកែពាក្យសំដីឬឯកសារ។

ម៉ាលីបានឲ្យដឹងថាហេតុដែលគាត់ហួសចិត្តនោះគឺទោះបីជាគាត់បានប្តឹងទាស់ពីការរក្សាទុកផ្ទះជាច្រើនលើកក្តីក៏ម្តាយគាត់ក៏ឲ្យគេចូលរុះរើសម្ភារៈនឹងបណ្តេញកូនៗនិងឪពុកខ្លួនចេញពីផ្ទះ។ ម្តាយគាត់ប្រហែលជឿរតាមសំដីរបស់បងប្អូនគាត់ចាក់រុក។

យ៉ាងណាក្តីម៉ាលីក៏សុំអង្វរដល់ម្តាយសុំកុំលក់ផ្ទះនេះព្រោះកូនគ្មានអ្វីទីពឹងនោះទេ។ សព្វថ្ងៃដើរនៅផ្ទះគេ មានភាពលំបាកណាស់ ទាំងកូនៗមិនមានគ្រួសាររឹងមាំនោះទេ៕

អត្ថបទដែលជាប់ទាក់ទង