ក្មេងៗសិស្សសាលាប្រុស-ស្រីជាង១០នាក់ គេចសាលានាំគ្នាចូលសណ្ឋាគារ ស្ថិតក្នុងក្រុងសៀមរាប

ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនសិស្សប្រុស-ស្រី ១៦នាក់ គេចសាលានាំគ្នា មកជួលបន្ទប់ ស្នាក់នៅសណ្ឋាគារ។ការចាប់ខ្លួន ឡើងនៅវេលាម៉ោង៧និង ៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៤ ស្ថិតនៅក្នុងបរិវេណសណ្ឋាគារ វេនហាភីនីស ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
នគរបាលក្រុងសៀមរាបបានឲ្យដឹងថា ក្មេង ទំនើង ប្រុសស្រី១៦ នាក់ ក្នុងនោះស្រី ៦នាក់ ដែលគេចពី សាលានិង ពីឪពុកម្តាយ នាំគ្នាមកជួលបន្ទប់ សណ្ឋាគារ យីហោ សេវេនហាភីនីស ចំនួន២បន្ទប់ លេខ៣០៣ និង៣០៥ ដេកពពាក់ពពូនគ្នា ដើម្បី លេងហ្គេមរយៈពេលកន្លះខែមកហើយ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងប្រុស-ស្រី ចំនួន ១៦ នាក់នេះ ខ្លះជាសិស្សថ្នាក់ទី៨ រៀននៅវិទ្យាល័យអង្គរ និងខ្លះទៀតជាសិស្ស ប៉ុន្តែឈប់រៀន។
ក្រោយឃាត់ខ្លួនរួចមកនាំយកទៅ កាន់អធិការនគរបាលក្រុងសៀមរាប ដើម្បីសាកសួរ និងឱ្យឪពុកម្តាយមកធានាធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកម្ចាស់សណ្ឋាគារ ត្រូវកម្លាំងនគរបាលក្រុងសៀមរាប បានកោះហៅយកមកធ្វើការសាកសួរនិងធ្វើកិច្ចសន្យា៕

