**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត

នគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចម៉ូតូប្រជាពលរដ្ឋនៅក្នុងស្រុកឆែប តាមប្រមាញ់មកចាប់បាននៅក្នុងក្រុងព្រះវិហារ

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានសហការរួមគ្នាជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ប្រដេញ និងបើការឡោមព័ទ្ធ ស្ទាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋទាំងព្រឹកព្រលឹម នៅក្នុងស្រុកឆែប ហើយតាមប្រមាញ់មកចាប់បាននៅក្នុងក្រុងព្រះវិហារ នាវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ តាមរយៈការអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា បានប្រាប់ឱ្យដឹងថា ពិតជាមានករណីចោរកម្មលួចម៉ូតូមួយគ្រឿង ដែលប្រជាពលរដ្ឋចតទុកនៅមុខផ្ទះ នាវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី១៤មិថុនា២០២៤ នៅក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប។ ហើយនៅក្រោយហេតុការនោះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានចេញបញ្ជាដោយផ្ទាល់ ដល់កម្លាំងអធិការដ្ឋាននគរបាលទាំង ៧ក្រុង-ស្រុកឱ្យសហការរួមគ្នា ជាពិសេសកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ត្រូវប្រដេញ និងបង្ក្រាប ដើម្បីចាប់ខ្លួនជនទុច្ចរិតឱ្យខាងតែបានដាច់ខាត។

លោកវរសេនីយ៍ឯក គង់ គា បានបន្តឱ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យលួចម៉ូតូប្រជាពលរដ្ឋនោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីស្រុកឆែប ហើយបានបន្តចូលមកក្នុងដែនដីក្រុងព្រះវិហារ ដោយសារកម្លាំងសមត្ថកិច្ច បានប្រដេញយ៉ាងក្រកៀកប្រកិតពេកនោះ ជនសង្ស័យបានជិះម៉ូតូចូលក្នុងផ្ទៃដីបឹង និងបានរុញផ្តួលម៉ូតូចោល រួចរត់គេចចូលទៅក្នុងបឹងឈូក(ស្រះឈូក) ដើម្បីលាក់ខ្លួននៅទីនោះ ខណៈនោះ កម្លាំងសមត្ថកិច្ចបានបើកការឡោមព័ទ្ធ ដោយប្រើពេលអស់ប្រមាណជា ១ម៉ោង ដើម្បីចុះរុករក និងឃាត់ខ្លួនជនសង្ស័យបាន នៅក្នុងទឹកបឹង នៅម៉ោង៩ និង ១០នាទីព្រឹក ថ្ងៃទី១៤មិថុនា២០២៤ នៅចំណុចស្រះឈូក ស្ថិតក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក គង់ គា បានបន្តថា ជនសង្ស័យមានឈ្មោះ ជា សុខជីម ប្រុស អាយុ ២៤ឆ្នាំ មុរបរមិនពិតប្រាកដ រស់នៅភូមិវាលចាកខាងកើត ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ចំណែក វត្ថុតាងដែលដកហូតបាន រួមមាន៖ ម៉ូតូហុងដាឌ្រីម C-125 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ 1E-9667 ដែលជាម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកឆែប។

លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ថា ក្រោយការឃាត់ខ្លួន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការជាបន្តតាមនីតិវិធីច្បាប់៕  

អត្ថបទដែលជាប់ទាក់ទង