**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ។

ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គីមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ លោកអធិការគ្រប់បណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលគារពារព្រំដែនគោក ជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងអានរបាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលប្រតិបត្តិការ និងផែនការណ៍អនុវត្តបន្ត។ ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានធ្វើការណែនាំដល់អស់លោក លោក ស្រីដែលបានចូលរួមសូមត្រង់ត្រាប់ស្ដាប់និងកត់ ត្រានូវអនុសាសន៍ និងបទពិសោធន៍ដ៏មានតម្លៃរបស់ឯកឧត្តម គណៈអធិបតីដើម្បីជាត្រីវិស័យសម្រាប់យកទៅអនុវត្តទៅតាមតួនាទីភារកិច្ចជំនាញជាប្រចាំថ្ងៃអោយទទួលបានលទ្ធផលល្អសម្រេចបានជោគជ័យបន្ថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គីមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានថ្លែងនូវអំណរគុណដល់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងមានកិច្ចសហការល្អជាមួយក្រុមការងារសវនករ ក្នុងការចុះមកធ្វើសវនកម្មនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាតាមបណ្តាអធិការដ្ឋាននគរបាល ស្រុក ក្រុងទាំង៩ វរសេនាតូចនគរបាលការពារព្រំដែនគោតាំង៤និងបានសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយទាំងកិច្ចការងារសន្តិសុខ ការងារព្រហ្មទណ្ឌ និងកិច្ចការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពយ៉ាងល្អប្រសើរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ទាក់ទងនិងភូមិឃុំ សង្កាត់មានសុវត្ថិភាព អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលបានតួនាទីយ៉ាងសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់អំពីភូមិឃុំ សង្កាត់មានសុវត្ថិភាព ដូច្នេះសូមឲ្យអស់លោកជាអធិការនិងប៉ុស្តិ៍រដ្ឋបាលនគរបាលទាងអស់ដែលចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យយើងនេះ ត្រូវតែយកចិត្តទុកដាក់អនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធិភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គីមហួរ ក៏បានធ្វើការណែនាំ ដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងលើការចុះបញ្ជីវត្តមាន ត្រូវរក្សាទុកនូវរាល់ឯកសារ ដែលពាក់ព័ន្ធសម្រាប់សវនកម្មឆ្នាំបន្ទាប់ រាល់មន្ត្រីដែលឈឺ ត្រូវមានសំបុត្រពេទ្យត្រឹមត្រូវ មន្ត្រីដែលមានបេសកកម្ម ត្រូវមានឯកសារជាក់លាក់ លើកទឹកចិត្ត និងតម្លើងឋានន្តរសក្ដិ មុខងារ រឺ ប័ណ្ណសរសើរ ដល់មន្ត្រីទាំងឡាយណាដែលមានការងារល្អ ស្នាដៃល្អ កិច្ចប្រតិបត្តិការហិរញ្ញវត្ថុ រាល់ការចាយវាយ ឬចំណាយទៅលើអ្វីមួយ ត្រូវតែមានឯកសារនិងវិក័យបត្រគ្រប់គ្រាន់និងត្រូវបន្តគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឲ្យបានល្អ ៕

អត្ថបទដែលជាប់ទាក់ទង