**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីបើក ពិធីសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គូរអានុមការី ថ្នាក់ជាតិឆ្នាំ២០២៤

នាព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីបើក ពិធីសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គូរអានុមការី ថ្នាក់ជាតិឆ្នាំ២០២៤ ដែលបានប្រារព្ធឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅបរិវេណវិហារធំគីឡូម៉ែត្រលេខ៩ ស្ថិតនៅភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាធានីភ្នំពេញ។

ពិធីសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គូរអានុមការី ថ្នាក់ជាតិឆ្នាំ២០២៤ នេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិក ព្រឹទ្ធសភា រដ្ឋសភា , ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា, អ្នកឧកញ៉ា សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ីស្លាមកម្ពុជា, ថ្នាក់ដឹកនាំសាសនាឥស្លាម , សិស្ស និស្សិត យ៉ាងច្រើនកុះករ។

ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការពិធីសូត្រ មានប្រសាសន៍ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីថា ពិធីសូត្រគម្ពីអាល់គូរអានុមការី ថ្នាក់ជាតិ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយឡែក ពិធីសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គូរអានុមការី ថ្នាក់ជាតិឆ្នាំ២០២៤នេះ បានប្រារព្ធឡើងក្រោមប្រធានបទ ” ឥស្លាមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់” ដោយមានបេក្ខជន បេក្ខនារីជា ករី ករីយះ ចំនួន៣៩រូបក្នុងនោះ ស្ត្រី១៨រូប និងបេក្ខជន បេក្ខនារីជា ហាហ្វីស ហាហ្វីហ្សោះ១២រូប ក្នុងនោះស្រ្តី២រូប។
ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍បន្តថា ពិធីសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គូរអានុមការី ថ្នាក់ជាតិឆ្នាំ២០២៤ គឺជាផ្នែកមួយនៃការថែរក្សានូវប្រពៃណី វប្បធម៌ និងផ្តល់នូវចំណេះដឹងផ្នែកធម៌វិន័យសាសនាឥស្លាម ទាក់ទងនឹងការហាមឃាត់នៃការប្រើប្រាស់ជួញដូរគ្រឿងញៀនខុសច្បាប់ដែលទាមទារឲ្យយើងស្វែងយល់ និងសិក្សាបន្តទៀតដែលដកស្រង់ជ្រើសរើសចេញពីគម្ពីរអាល់គួរអាន ដែលជាគម្ពីររបស់អាឡោះជាម្ចាស់ របស់សាសនាឥស្លាម គោរពប្រតិបត្តិ។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិនេះ អាចប្រព្រឹត្តឡើងយ៉ាងមហោឡារិកអធិកអធមបាន គឺអាស្រ័យដោយព្រះរាជាណាចក្រកម្ពុជាយើង កំពុងស្ថិតក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមមត៌កដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ជារបៀបវារៈនៃការ អភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ដា ឆ្លើយតបនឹងបញ្ហាគ្រឿងញៀននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តីពី ការត្រួតពិនិត្យគ្រឿងញៀន គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បទបញ្ជាលេខ០០១ ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការភូមិ ឃុំ សង្កាត់ គ្មានគ្រឿងញៀន និងគោលការណ៍ណែនាំស្តីពី ការពង្រឹងប្រសិទ្ធភាពការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានកំណត់ត្រង់បរិស្ថានគ្រប់ដណ្តប់ស្នូលនិងយុទ្ធសាស្ត្រ គឺការបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម សាធារណៈ ដែលក្នុងនោះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាទិសដៅអាទិភាពចម្បងផងដែរ ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍បន្តថា ព្រះរាជាណាចក្រកម្ពុជាយើង កំពុងស្ថិតក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមមត៌កដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។  ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី៣១ សូត្រចាំមាត់លើកទី៥ ឆ្នាំ២០២៤ របស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានលើកយកប្រធានបទស្តីអំពី “ឥស្លាមចូលរួមប្រយុទ្ធ ប្រឆាំង គ្រឿងញៀនខុសច្បាប់” នេះបញ្ជាក់យ៉ាងច្បាស់ថា គ្រឿងញៀនមិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់អាណាចក្រប៉ុណ្ណោះទេ ខាងផ្នែកសាសនចក្រក៏ទទួលរងនូវវិបត្តិនេះផងដែរ ដូច្នេះបញ្ហាគ្រឿងញៀននេះ មិនមែនជាបញ្ហារបស់អ្នកណាម្នាក់ ឬប្រទេសណាមួយនោះទេ គឺជាបញ្ហាសកលរបស់យើងទាំងអស់គ្នា ត្រូវចូលរួមដោះស្រាយ ។ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា គ្រប់សាសនា មិនថាព្រះពុទ្ធសាសនា ឥស្លាម សាសនា និងគ្រឹស្ឋសាសនា ប្រាកដជាមានវិន័យ ឬបទប្បញ្ញត្តិពាក់ព័ន្ធនឹងការហាមប្រាមការផលិត ការជក់ និងការជួញដូរគ្រឿងញៀននេះ ដូច្នេះគ្រប់សាសនា ជាពិសេសសាសនាឥស្លាម ដើម្បីឱ្យស្របទៅនឹងប្រធានបទខាងលើ ត្រូវនាំយកបទប្បញ្ញត្តិនៅក្នុងគម្ពីរសាសនាឥស្លាម ដែលមានខ្លឹមសារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ធ្វើការផ្សព្វផ្សាយ អប់រំដល់ឥស្លាមសាសនិកឱ្យបានយល់ទូលំទូលាយ បង្កើនស្មារតីប្រកាន់ខ្ជាប់ការប្រតិបត្តិតាម   បទប្បញ្ញត្តិដែលមានចែងក្នុងគម្ពីរទាំងនោះ ចូលរួមបង្ការទប់ស្កាត់ លុបបំបាត់ ប្រយុទ្ធប្រឆាំងនឹងការផលិត ការប្រើប្រាស់ និងការជួញដូរគ្រឿងញឿនខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជាយើង៕

អត្ថបទដែលជាប់ទាក់ទង