ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ បន្តធ្វើបទឧទ្ទេសលើមុខវិជ្ជា “ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” ជូនកម្មសិក្សាការី នៅសាលាភូមិន្ទរដ្ឋបាល

ភ្នំពេញ៖ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ គ្រូឧទ្ទេស នៃអង្គភាពប្រឆាំងអំពើពុករលួយ បានបន្តចែករំលែកចំណេះដឹង និងបទពិសោធន៍លើមុខវិជ្ជា “ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” ជូនកម្មសិក្សាការីចំនួន ១ថ្នាក់ ៖
១).វគ្គវិក្រឹតការមន្ត្រីក្រមការ ថ្នាក់ករុណា (សិក្ខាកាមចំនួន ១៦រូប) ទទួលបានការបណ្តុះបណ្តាលចំនួន ៣ម៉ោង (រសៀល) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លើមេរៀនទី៤ “នីតិវិធីស៊ើបអង្កេតបទល្មើសពុករលួយ” ជូនមន្រ្តីក្រមការ វគ្គវិក្រឹតការ ឆ្នាំ២០២៤ និងមេរៀនទី៥៖ “កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ” ដែលបានធ្វើបទបង្ហាញដោយ ឯកឧត្តម អ៉ឹម ឧត្តម ឧបការី និងឯកឧត្តម ស្រ៊ិន សុវណ្ណ ឧបការី អ.ប.ព។
សូមបញ្ជាក់ផងដែរថា សម្រាប់មុខវិជ្ជា “ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” កម្មសិក្សាការី នៃថ្នាក់នីមួយៗ ត្រូវសិក្សាចំនួន ៦មេរៀន ស្មើនឹងរយៈពេល១៥ម៉ោង

