**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល

រដ្ឋមន្ត្រីបរិស្ថាន ជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ពង្រឹងទៅលើការអនុវត្តផែនការសកម្មភាពផ្តោតសំខាន់ទៅលើភាពស្អាត បៃតង និងចីរភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីពង្រឹងទៅលើការអនុវត្ត យុទ្ធសាស្រ្តចក្រាលើវិស័យបរិស្ថាន ដែលក្នុងនេះ បានផ្តោតសំខាន់ទៅលើភាពស្អាត បៃតង និងចិរភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យមន្ទីរបរិស្ថាន បន្តយុទ្ធនាការកាត់បន្ថយប្លាស្ទិកឱ្យបានផុសផុល ជាប្រចាំ សំដៅធ្វើយ៉ាងណាជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅតាមសាលារៀន បន្តការអនុវត្តយុទ្ធនាការ ”ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលត្រូវផ្សារភ្ជាប់ភាពស្អាត ពីសាលារៀនដល់មូលដ្ឋានដើម្បីចូលរួមក្នុងចលនាសម្អាតបរិស្ថាន នៅកន្លែងរស់នៅ ប្រកបដោយសុខភាពល្អ និងបណ្តុះទម្លាប់ក្នុងការរស់នៅស្អាត។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យសិស្សានុសិស្ស ត្រូវតែបង្កើតភាពស្អាតចេញពីខ្លួន ចេញពីបេះដូង ដើម្បីធ្វើយ៉ាងណារក្សាបាននូវផ្នត់គំនិតស្អាត។ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមជឿជាក់ថា យុទ្ធនាការ”កម្ពុជាស្អាត ខ្មែរធ្វើបាន” ដែលជាយុទ្ធការថ្មីមួយទៀត របស់ក្រសួងបរិស្ថាន នឹងជួយឱ្យរួបរួមគ្នាកែប្រែពីយុទ្ធនាការ ទៅជាចលនាមួយយ៉ាងផុសផុល និងបន្តឆ្ពោះទៅជាទម្លាប់ ដែលទម្លាប់នេះហើយ នឹងជួយឱ្យកម្ពុជាស្អាត ពេលនោះមុខមាត់នៃប្រទេសជាតិយើងកាន់តែលេចត្រដែតលើឆាកអន្តរជាតិ។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំធ្វើការបណ្តុះកូនឈើ ឱ្យបានច្រើនថែមទៀត ដែលក្នុងពេលបច្ចុប្បន្នមន្ទីរ បានបណ្តុះរួចរាល់ហើយប្រមាណជាង២ម៉ឺនដើមក្នុងថ្នាល ដើម្បីចូលរួមយុទ្ធនការដាំឈើយ៉ាងតិច១លានដើម ជារៀងរាល់ឆ្នាំ ដោយការចែកកូនឈើដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដាំដុះ។ ក្រៅពីនេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានជំរុញដល់យុវជនកម្ពុជាចូលរួមពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ”ពន្លកបៃតង” នៅខាងមុខក្រសួងបរិស្ថាន ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ ដើម្បីចែកជូនកូនឃើប្រជាពលរដ្ឋ យកទៅដាំដុះបង្កើនភាពបៃតងក្នុងប្រទេសកម្ពុជា ពិសេសខេត្តត្បូងឃ្មុំនេះតែម្តង។

ក្នុងពិធីនេះឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំពិសេសសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដែលបានចូលរួមយុទ្ធនាការបរិស្ថាន ដែលជាផ្នែកមួយសំខាន់ក្នុងការលើកស្ទួយកម្ពុជាយើង ឈានឆ្ពោះទៅកំណត់ទស្សនៈវិស័យ ជាប្រទេសដែលមានគម្របព្រៃឈើ៦០ភាគរយនិងជាប្រទេសអព្យាក្រិតកាបូន នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង