**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ដើម្បីចូលរួមប្រឡងប្រណាំងអង្គភាពបំរើសេវាសាធារណៈគំរូសម្រាប់ឆ្នាំ២០២៤

ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេស និងមន្ត្រីជំនាញចុះពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីចូលរួមប្រឡងប្រណាំងអង្គភាពបំរើសេវាសាធារណៈគំរូសម្រាប់ឆ្នាំ២០២៤។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា វិទ្យាល័យ ហ៊ុន សែន វាលរេញ មានលោកគ្រូអ្នកគ្រូសរុបចំនួន ៨៨នាក់ ស្រី ២៤នាក់ សិស្សសរុបចំនួន ២,០៩៧នាក់ ស្រី ១,១១៦នាក់។ ការប្រឡង ប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤នេះ សម្រាប់វិទ្យាល័យ មានសូចនាករគោលចំនួន៨ សូចនាករវិនិច្ឆ័យរងចំនួន២២ និងសូចនាករលម្អិតចំនួន១៦៧ ស្មើនឹង៦១៥ពិន្ទុ។ ដោយឡែកមត្តេយ្យសិក្សា មានសូចនាករគោល៨ សូចនាករវិនិច្ឆ័យរងចំនួន២២ និងសូចនាករលម្អិត១៦៧ ស្មើនឹង ៨៣៥ពិន្ទុ។ ការប្រឡងប្រណាំងអង្គភាពបំរើសេវាសាធារណៈគំរូរបស់ក្រសួងអប់រំយុវជន និងកីឡាឆ្នាំ២០២៤នេះ។ ខេត្តព្រះសីហនុ មានវិទ្យាល័យចំនួន១២ យើងជ្រើសរើសយកតែ ៨វិទ្យាល័យ ក្នុងនោះក្រុងព្រះសីហនុ ២វិទ្យាល័យ ស្រុកព្រៃនប់ ២វិទ្យាល័យ ស្រុកស្ទឹងហាវ ២វិទ្យា ល័យ ស្រុកកំពង់សីលា ១វិទ្យាល័យ និងក្រុងកោះរ៉ុង ១វិទ្យាល័យ ក្នុងចំណោមក្រុង ស្រុកទាំង៥ របស់ខេត្តព្រះសីហនុ។ ដោយឡែកសម្រាប់មត្តេយ្យសិក្សាយើងមាន ៣សាលា ក្នុងនោះ មានដូចជា មត្តេយ្យក្រុងព្រះសីហនុ មត្តេយ្យស្រុកស្ទឹងហាវ និងមត្តេយ្យស្រុកព្រៃនប់ ដើម្បីធ្វើការប្រឡងប្រណាំងសម្រាប់ថ្នាក់ខេត្ត យើងនឹងជ្រើសរើសយកវិទ្យាល័យចំនួន ២សាលា និងមត្តេយ្យចំនួន ២សាលា ដើម្បីយកទៅធ្វើការប្រកួតជាមួយបណ្តាសាលាទាំង២៥ រាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាវិទ្យាល័យហ៊ុន សែន វាលរេញ ដោយបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ក៏ដូចជាអាណាព្យាបាលសិស្សផងដែរ ដែលបានចូលរួមអភិវឌ្ឍសាលាឱ្យមានបរិស្ថាន អនាម័យល្អ សាកសម្យជាសាលាមេត្រីបរិស្ថាន ទន្ទឹមនោះយើងត្រូវធ្វើការដាំដុះដើមឈើបន្ថែមទៀតនៅក្នុងបរិវេណសាលារៀនឱ្យមានពណ៌បៃតង ស្រស់ស្អាតគ្រប់រដូវកាល ទន្ទឹមនឹងបរិស្ថាន អនាម័យល្អ គួបផ្សំនឹងឆន្ទះរបស់លោកគ្រូ អ្នកគ្រូដែលស្រឡាញ់នូវបណ្តុះ បណ្តាលវិជ្ចាជីវៈ អប់រំដល់សិស្សានុសិស្សរបស់យើងទទួលបានលទ្ធផលផ្លែផ្កាជាទីមោទនៈ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់លោកនាយកសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ រៀបចំធ្វើបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងរបងដែលនៅសល់ប្រវែង ៥០ម៉ែត្រ ព្រមទាំងកៀគរសប្បុរសជនជួយសាងសង់របងសាលាម្នាក់មួយចន្លោះ ឬពីចម្លាះក៏បានទៅតាមលទ្ធភាព ដើម្បីឱ្យសាលារបស់យើងកាន់តែមានសោ ភ័ណភាព និងសុវត្ថិភាពងាយស្រួលយើងគ្រប់គ្រង និងធានាសុវត្ថិភាពដល់សិស្សានុសិស្សរបស់យើងបានថែមទៀតផង។

ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូសាលាវិទ្យាល័យវាលរេញចំនួន ៨៨នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង