រដ្ឋាកស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការពង្រឹងសម្ថភាព តួនាទី ភារកិច្ច នៃការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងប្រកបដោយចីរភាព”

ភ្នំពេញ៖ នៅថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋាកស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញបានបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការពង្រឹងសម្ថភាព តួនាទី ភារកិច្ច នៃការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងប្រកបដោយចីរភាព”ជូនដល់ ប្រធានស្ថានីយ ប្រធានប្រតិបត្តិការខ្សែរត់ ប្រធានបើកបរ អ្នកបញ្ជារថយន្ត និងអ្នកបើកបរទាំងអស់ ក្រោមអធិបតីភាព លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានី។
ក្នុងមតិណែនាំរបស់លោកអភិបាល បានណែនាំ ត្រូវបំពេញតួនាទីអោយបានល្អ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ បើកបរត្រូវប្រកាន់កន្លងស្តាំជានិច្ច ត្រូវចូលចំណតគ្រប់ចំណត មិនត្រូវវ៉ាជែងគ្នា ត្រូវរួសរាយរាក់ទាក់ជាមួយអ្នកដំណើរ និងត្រូវប្រកាន់ភ្ជាប់ការទទួលខុសត្រូវខ្ពស់ក្នុងពេលបើកបរ៕

